Connect with us

ជីវិតកម្សាន្ដ

គូស្នេហ៍​សិល្បៈ​ ៦ ​គូ ប្រកាស​បែក​បាក់​គ្នា​នៅ​ក្នុង​ឆ្នាំ​២០២២

បានផុស

នៅ

​ឆ្នាំ​២០២២ ឃើញថា តារា​​សិល្បៈ​ជាច្រើនគូបាន​​ប្រកាស​ចែក​ផ្លូវ​គ្នា​ជា​សាធារណៈ​ ទោះបី​គូស្នេហ៍​ខ្លះ​បង្ហាញ​ក្តី​ស្រលាញ់​រហូត​ចាប់ដៃ​គ្នា​ចូល​​រោង​អាពាហ៍​ពិពាហ៍​ដឹងឮ​ពី​ញាតិ​មិត្តជិតឆ្ងាយ​ និង​មានកូន​ជា​ចំណង​ស្នេហ៍​ក៏​ដោយ។

១​.នាយ​ចឺម​ និង​​អ្នក​នាង​សេង សុខីម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទំនាក់ទំនង​ស្នេហា​រវាង​តារា​ចម្រៀង​ប្រុស​នាយ​ចឺម​ និង​តារា​សម្ដែង​ពន្លក​ថ្មី​អ្នក​នាង​សេង​ សុខីម បាន​​​ឈាន​​ដល់​ផ្លូវ​បំបែក​។ ​​​ការ​ប្រកាស​បែក​ពី​នាយចឺម អ្នកមេម៉ាយកូនមួយរូបនេះបានប្រកាសថា ដោយសារ​​មាន​ពាក់ព័ន្ធ​ជន​ទី ៣។

២. អ្នក​នាង​ពេជ្រ​ សូ​លីកា​ និង​ស្វាមី

តារា​ចម្រៀង​ស្រី​ដែល​មាន​ទឹក​ដម​ផ្អែម​ស្រទន់​ ​អ្នក​នាង​ ពេជ្រ​ សូ​លីកា​​ បាន​ប្រកាស​ចែកផ្លូវគ្នា​ជាមួយ​ស្វាមី​​ ដោយ​បន្សល់ទុក​កូនមួយ​ជា​​​ចំណង​ដៃ​។ ទោះបី​​​​សម្រេចចិត្ត​ចែកផ្លូវ​គ្នា​ ពួកគេ​ទាំងពីរនៅតែ​បន្ត​រាប់​អាន​គ្នា​ និង​​ធ្វើជា​អាណា​ព្យាបាល​ទទួលខុស​ត្រូវចំ​ពោះ​កូនប្រុស​ដូចដើម​។​

៣.​តារា​កំប្លែង​នាង​ខ្ញុង ​និង​នាយ​កៃ​ដរ

ធ្លាប់​តែ​មហា​ជន​បាន​ដឹង​អំពី​ស្នេហា​តារា​កំប្លែង​នាង​ខ្ញុង​ និង​នាយ​កៃ​ដរ ​ដែល​មើល​ទៅ​ហាក់​មាន​សុភមង្គល​ជា​មួយ​គ្នា​ ស្រាប់​តែ​នាង ខ្ញុង ប្រកាសនៅលើហ្វេសប៊ុកចែកផ្លូវគ្នានឹងស្វាមី នាយ កៃដរ ក្រោមហេតុផលអាក់អន់ស្រពន់ចិត្តជាមួយគ្នា។

តារាកំប្លែងស្រីរូបនេះ​អះអាង​ថា “គ្មានអ្នកណាចង់បែកបាក់គ្រួសារនោះទេ។ ជីវិតមនុស្សម្នាក់ៗ គ្រួសារនីមួយៗមិនដូចគ្នាទេ បើមិនទាន់ធ្លាក់លើគ្រួសារអ្នកសូមកុំសើចខ្ញុំ”។

៤.​តារា​សម្ដែង​ស្រី​អ្នក​នាង​ លី​ ម៉ារីណា និង​ស្វាមី

កាលពីយប់ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២ តារាសម្ដែងស្រី អ្នកនាង លី ម៉ារីណា បានប្រកាស​អ្នកនាង និង ស្វាមីឈ្មោះ សាត ចាន់ថន បានបញ្ចប់ឈ្មោះជាប្តីប្រពន្ធគ្នា ក្រោយ​ចំណាយ​ពេល​រស់​នៅ​ជាមួយ​គ្នា​អស់​រយៈពេល​ជាង ​១០ ​ឆ្នាំ។

ប្រកាសចែកផ្លូវពី​ស្វាមី តារាសម្ដែងស្រី លី ម៉ារីណា បានប្រាប់ពីមូលហេតុមកពី​រស់នៅមិនចុះសម្រុងនឹងគ្នា។ អ្នកនាង​ក៏បានបញ្ជាក់ថា អ្នកនាងបែកគ្នាដោយសន្តិវិធី និងនៅតែរាប់អានគ្នាជាមួយអតីតស្វាមីដដែល។

៥.​តារា​ចម្រៀង​ពេជ្រ សោភា និង​ឆឹម កក្កដា​

ទំនាក់ទំនងស្នេហារវាងតារាសម្តែងប្រុសលោក ឆឹម សក្កដា ជាមួយតារាចម្រៀងស្រី ពេជ្រ សោភា បានដើរដល់ផ្លូវបំបែក។ ​អ្នកគាំទ្រ​​មាន​ការ​សោក​ស្ដាយ​បំផុត​ពោះ​អនុស្សាវរីយ៍ជា​ច្រើន​ឆ្នាំ​របស់​អ្នក​ទាំង​ពីរ។

លោក ឆឹម សក្កដា បាននិយាយថា ទោះបីបែកគ្នា មិនអាចជាគូស្នេហ៍ ជាមិត្តក៏ល្អដែរ។

៦.​តារា​សម្ដែង ផេក​ ខេក

ទំនាក់ទំនង​ស្នេហា​ដ៏​ផ្អែម​ល្ហែម​រយៈ​ពេល​៦​ឆ្នាំ របស់​ផេន​ ខេក និង​ស្វាមី​ក្រោយ​ពេល​ដឹក​ដៃ​គ្នា​ចូល​រោង​ការ​មិន​ដល់​កន្លះ​ខែ​ផង​ ស្រាប់​តែ​បាន​ប្រកាស​ចែក​ផ្លូវ​គ្នា​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី​១៨ ខែ​មេសា​ ឆ្នាំ​២០២២ កន្លង​ទៅ​នេះ​ ដោយ​បាន​បង្ហើប​ថា​ការ​បែក​បាក់​នេះ​ក្រោយ​មាន​វត្ត​មាន​ជន​ទី​៣៕


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម