ព័ត៌មានជាតិ
លោក កុក រស់ ៖ ស្នាដៃតែងនិពន្ធមានការកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ តែគុណភាពនៅមានកម្រិត
ក្នុងរយៈពេល ២-៣ ឆ្នាំចុងក្រោយនេះ ស្នាដៃតែងនិពន្ធដែលបានដាក់មកចូលរួមប្រឡងមានការកើនឡើងខ្លាំង គឺមានរហូតដល់ជាង ១០០ ស្នាដៃ/ឆ្នាំ ចំណែកអ្នកអានវិញក៏មានសន្ទុះកើនឡើងខ្លាំងដែរ។ នេះជាការលើកឡើងរបស់លោក កុក រស់ ប្រធាននាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងបទសម្ភាសជាមួយ កម្ពុជាថ្មី។

ទោះជាបែបនេះក្តី លោកយល់ឃើញថា ដ្បិតនៅស្រុកខ្មែរសម្បូរអ្នកនិពន្ធ ស្នាដៃតែងនិពន្ធមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំក្តី តែស្នាដៃទាំងនោះនៅមានកម្រិតនៅឡើយ។ ស្នាដៃនៅមានកម្រិត ដោយសារតែអ្នកនិពន្ធភាគច្រើន ផ្អែកតែលើបច្ចុប្បន្នភាព និងមិនសូវមានគំនិតសម្បូរបែប ដែលអាចផ្តល់គុណតម្លៃអ្នកសិក្សា អ្នកអាន និងអ្នកទស្សនា។
ទន្ទឹមនឹងការលើកឡើងនេះ លោកបន្តថា ការតែងនិពន្ធដែលផ្អែកតែលើបច្ចុប្បន្នភាព ក៏មិនសុទ្ធតែជារឿងអវិជ្ជមាននោះដែរ ប៉ុន្តែអ្នកនិពន្ធ គប្បីត្រូវផ្តោតផងដែរលើកាលទាំងបី នៃជីវិត ដែលរួមមាន អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។ អ្នកនិពន្ធ ជាអ្នកដែលមានភាពសម្បូរបែប និងពហុជំនាញ ដូចនេះ អ្នកនិពន្ធគួរតែបញ្ជ្រាបការតែងនិពន្ធលក្ខណៈស្រាវជ្រាវ និងច្នៃប្រឌិតឲ្យបានច្រើនទៅក្នុងស្នាដៃរបស់ខ្លួន។
ប្រធាននាយកដ្ឋានសៀវភៅ និងការអានរូបនេះណែនាំថា “បើសិនជាអ្នកនិពន្ធមិនចេះពហុជំនាញ មិនសូវដឹងច្រើនទេ កុំសរសេរអី” ព្រោះនៅពេលដែលអ្នកនិពន្ធខ្វះចំណេះដឹងទូលំទូលាយ ពិសេសពាក់ព័ន្ធនឹងតុលាការ ឬច្បាប់ គឺងាយនឹងបង្កើតកំហុស ដោយធ្វើឲ្យសាធារណៈយល់ខុសដែរ។ លោកបញ្ជាក់ថា នេះជាក្តីព្រួយបារម្ភមួយចំពោះសង្គម ព្រោះអ្នកនិពន្ធប្រៀបដូចជា ម្តាយ នៃអ្នកអាន ដូច្នេះបើសិនអ្នកនិពន្ធមិនច្បាស់ហើយ នោះអ្នកអានក៏មិនច្បាស់ដូចគ្នា ដែលអាចជះឥទ្ធិពលដល់ការគិតរបស់មនុស្សក្នុងសង្គមទាំងមូល។

ដើម្បីដោះស្រាយលើចំណុចខ្វះខាតទាក់ទងនឹងគុណភាព នៃកម្រិតស្នាដៃរបស់អ្នកនិពន្ធ លោកមានប្រសាសន៍ថា គឺត្រូវតែកៀរគរអ្នកនិពន្ធឲ្យមកទទួលយកការបណ្តុះបណ្តាលបន្ថែមពីសមាគមអ្នកនិពន្ធ។ លោកស្នើដល់អ្នកនិពន្ធទៀតថា គួរតែឈប់គិតថា ខ្លួនអស្ចារ្យ ហើយមានអំនួតហួសហេតុពេក រហូតដល់ថ្នាក់មិនព្រមទទួលយកការបណ្តុះបណ្តាលបន្ថែមលើវិស័យ នៃការតែងនិពន្ធនេះ៕
អត្ថបទ ៖ សុធាវី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ