ព័ត៌មានអន្ដរជាតិ
ពិធីបុណ្យសពថ្នាក់រដ្ឋរបស់លោក Abe បានចាប់ផ្តើម ជាមួយវត្តមានភ្ញៀវបរទេសជាង ៧០០នាក់
ប្រជាជនជប៉ុន បានធ្វើពិធីលាគ្នាជាលើកចុងក្រោយដល់នាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរបំផុតរបស់ប្រទេស ក្នុងពិធីបុណ្យសពថ្នាក់ជាតិរបស់លោក។ លោក Shinzo Abe ត្រូវបានគេបាញ់សម្លាប់ ក្នុងអំឡុងពេលលោកធ្វើយុទ្ធនការឃោសនាមួយកាលពីខែកក្កដា។
មនុស្សជាង ៤០០០នាក់ បានប្រមូលផ្តុំគ្នានៅសាល Nippon Budokan កណ្តាលទីក្រុងតូក្យូ។ លោកនាយករដ្ឋមន្ត្រី Kishida Fumio រួមជាមួយប្រធានសភាជាន់ខ្ពស់ និងជាន់ទាប ព្រមទាំងប្រធានតុលាការកំពូល គឺមានវត្តមានក្នុងពិធីនេះ។
សាធារណជន បានដាក់កម្រងផ្កានៅខាងក្រៅកន្លែងគោរពវិញ្ញាណក្ខន្ធ។ ទង់នៅការិយាល័យរដ្ឋាភិបាលទូទាំងប្រទេសជប៉ុន ក៏ត្រូវបានបង្ហូតពាក់កណ្តាលដងដែរ។
ភ្ញៀវបរទេសជាង៧០០នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដោយក្នុងនោះរួមមានប្រមុខរដ្ឋនាពេលបច្ចុប្បន្ន និងអតីតប្រមុខរដ្ឋប្រហែល ៥០រូបផងដែរ។
ក្នុងចំណោមឥស្សរជនទាំងនោះរួមមាន អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris, នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi, នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong, នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese, ប្រធានាធិបតីវៀតណាមលោក Nguyen Xuan Phuc, នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Han Duck-soo, អនុប្រធានាធិបតីហ្វីលីពីនលោកស្រី Sara Duterte-Carpio, អនុប្រធានាធិបតីឥណ្ឌូណេស៊ីលោក Ma’ruf Amin, ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ បុរសម្នាក់ដុតខ្លួនឯង នៅក្បែរការិយាល័យនាយករដ្ឋមន្ត្រីជប៉ុន តវ៉ាពិធីបុណ្យសពថ្នាក់រដ្ឋរបស់លោក Abe
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ