ជីវិតកម្សាន្ដ
ជាប់ពន្ធនាគារជាងមួយខែ Pinky បង្ហាញខ្លួនលើកដំបូង នៅមុខតុលាការ
តារាសម្ដែង Pinky Savika បង្ហាញខ្លួនជាលើកដំបូង ជាមួយនឹងម៉ូដសក់កាត់ខ្លី និងដើរជើងទទេ ពេលចុះពីឡាននៅពីមុខអគារតុលាការ ក្រោយជាប់ឃុំជាងមួយខែ ពាក់ព័ន្ធរឿងក្ដីបោកប្រាស់លុយតាមប្រព័ន្ធអ៊ីនធឺណិត។
កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ តុលាការព្រហ្មទណ្ឌថៃ បានកំណត់ពេលពិនិត្យភស្តុតាងក្នុងសំណុំរឿងបោកប្រាស់ប្រាក់ជាង ៥៣លានដុល្លារ ទៅលើជនចោទចំនួន ១៩នាក់ ដែលក្នុងនោះរួមមានតារាស្រី Pinky ប្អូនប្រុស និងម្ដាយរបស់នាងផងដែរ។
ប៉ូលិសបាននាំខ្លួន Pinky Savika អ្នកស្រី Aoi Sarinya ដែលត្រូវជាម្ដាយ រួមជាមួយប្អូនប្រុសរបស់នាង Kittichet និងជនជាប់ចោទផ្សេងទៀតចេញពីពន្ធនាគារទៅកាន់តុលាការព្រហ្មទណ្ឌ ដើម្បីពិនិត្យភស្តុតាង។
យ៉ាងណាមិញ ការឡើងតុលារលើកនេះ ត្រូវបានពន្យារពេលធ្វើសក្ខីកម្មហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយសារឯកសារពាក់ព័ន្ធនឹងសំណុំរឿងមានចំនួនច្រើនប្រហែល ៥០០ឯកសារ ដូច្នេះមេធាវីចុងចោទត្រូវការពេលវេលាដើម្បីពិនិត្យ។
ក្រោយចេញពីតុលាការមក Pinky ដែលកាត់សក់ខ្លីត្រឹមស្មា ពុំមានពាក់ស្បែកជើង បានដើរចាប់ដៃម្ដាយ ហើយញញឹមលើកដៃ Okay ដាក់អ្នកសារព័ត៌មាន បង្ហាញថានាងមិនសូវជាតានតឹងខ្លាំងនោះទេ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រវត្តិខ្លះៗរបស់ Pinky មុនជួបរឿងក្ដី រហូតបញ្ជូនខ្លួនចូលមន្ទីរឃុំឃាំង
ចុចអាន៖ រឿងភាគចិនមួយត្រូវដកចេញពីប្រព័ន្ធផ្សព្វផ្សាយ ក្រោយបង្ហាញឈុតលូកចាប់សុដន់តួស្រី
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ