ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តីជប៉ុន ស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា បន្តជួយគាំទ្រក្រុមហ៊ុនជប៉ុនដែលកំពុងធ្វើជំនួញនៅកម្ពុជា
លោកនាយករដ្ឋមន្រ្តីជប៉ុន ស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា បន្តជួយគាំទ្រក្រុមហ៊ុនជប៉ុនដែលកំពុងធ្វើជំនួញនៅកម្ពុជា ហើយជប៉ុន និងកម្ពុជា នឹងបន្តធ្វើការងាររួមគ្នាបន្តទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច។
ការស្នើនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបសម្ដែងការគួរសមជាមួយលោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្រ្តីជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២នេះ។
លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា នៅក្នុងជំនួបនេះ សម្ដេចតេជោ បានរំលឹកថា សម្ដេច បានជួបជាមួយលោកនាយករដ្ឋមន្រ្តីជប៉ុនចំនួន ៣លើករួចមកហើយ។ ក្នុងនោះ សម្ដេចតេជោ សង្ឃឹមថា នឹងអាចជួបលោក ហ្វូមីអូ គីស៊ីដា ម្ដងទៀត នៅរាជធានីភ្នំពេញ នាខែវិច្ឆិកា ឆ្នាំ ២០២២ខាងមុខ ដោយសម្ដេចតេជោបានអញ្ជើញលោក ឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន និងកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា។
សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្រ្តីជប៉ុន ដែលបានគាំទ្រប្រទេសកម្ពុជា ជាប្រធានអាស៊ានឆ្នាំ ២០២២នេះ។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់លោក ហ្វូមីអូ គីស៊ីដា ដែលបានលើកឡើងនៅក្នុងសុរន្ទកថា នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ កាលពីពេលថ្មីៗនេះ ពាក់ព័ន្ធនឹងវិភាគទានរបស់ប្រទេសជប៉ុនដល់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងក្របខ័ណ្ឌការរក្សាសន្តិភាពជប៉ុន (PKO)។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា នឹងបន្តចូលរួមនៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នាពេលខាងមុខបន្តទៀត។
ជាការឆ្លើយតប លោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្រ្តីជប៉ុន បានអរគុណសម្ដេចតេជោ ចំពោះការអញ្ជើញរូបលោកឲ្យទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន និងកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា នៅរាជធានីភ្នំពេញ នាខែវិច្ឆិកាខាងមុខ។ លោក ក៏បានថ្លែងអំណរគុណដល់សម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលនាវាជប៉ុនចុះចត នៅកំពង់ផែខេត្តព្រះសីហនុ កាលពីពេលកន្លងទៅនេះ។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តីជប៉ុន ក៏បានលើកឡើងអំពីការងារដែលប្រទេសទាំងពីរ ត្រូវធ្វើបន្តដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ជាពិសេសក្រុមហ៊ុនរបស់ជប៉ុន នឹងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតានៅកម្ពុជា។ ត្រង់ចំណុចនេះ លោក ហ្វូមីអូ គីស៊ីដា ក៏បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា បន្តជួយគាំទ្រដល់ក្រុមហ៊ុនជប៉ុន ដែលកំពុងធ្វើប្រតិបត្តិការធុរកិច្ចនៅកម្ពុជា។
លោកបានបន្ថែមថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា នាខែវិច្ឆិកាខាងមុខនេះ នឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា ហើយក៏នឹងបង្ហាញអំពីកិច្ចសហប្រតិបត្តិការនេះ ឲ្យប្រជាជននៃប្រទេសទាំងពីរ បានឃើញ។ លោក ហ្វូមីអូ គីស៊ីដា បន្ថែមទៀតថា លោកពិតជាយកចិត្តទុកដាក់ ចំពោះកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន ជាពិសេសកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត ដោយសារឆ្នាំក្រោយជាខួបលើកទី ៥០ នៃកិច្ចសហការរវាងអាស៊ាន និងជប៉ុន។
ជាមួយគ្នានេះ លោក ហ្វូមីអូ គីស៊ីដា ក៏បានផ្លាស់ប្ដូរមតិយោបល់ជាមួយសម្ដេចតេជោ ជុំវិញបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដូចជា៖ បញ្ហានៅឧបទ្វីបកូរ៉េ, បញ្ហាមីយ៉ាន់ម៉ា, បញ្ហានៅសមុទ្រចិនខាងត្បូង, និងបញ្ហាសង្រ្គាមនៅអ៊ុយក្រែន ផងដែរ។ ចំពោះបញ្ហាមីយ៉ាន់ម៉ា លោកនាយករដ្ឋមន្ត្រីជប៉ុន បានគូសបញ្ជាក់ថា លោកពិតជាអរគុណចំពោះការខិតខំប្រឹងប្រែង របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហើយជប៉ុននឹងបន្តគាំទ្រការខិតខំរបស់អាស៊ានទាំងអស់។ ចំពោះបញ្ហានៅឧបទ្វីបកូរ៉េវិញ លោក ហ្វូមីអូ គីស៊ីដា បានគូសបញ្ជាក់ថា លោក នឹងបន្តកិច្ចសហការជាមួយសម្ដេចតេជោ ជាពិសេសពាក់ព័ន្ធនឹងបញ្ហានុយក្លែអ៊ែរ និងការចាប់ជំរិតពលរដ្ឋជប៉ុន ជាដើម។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ចំពោះបញ្ហាមីយ៉ាន់ម៉ា កម្ពុជានឹងខិតខំដោះស្រាយបន្តទៀតក្នុងក្របខ័ណ្ឌអាស៊ាន ទោះបីមានបញ្ហាប្រឈម ក៏មិនបោះបង់ការងារនេះឡើយ។ ចំពោះការងារផ្សេងទៀត ដែលនាយករដ្ឋមន្ត្រីជប៉ុន បានលើកឡើង គឺសម្ដេចតេជោ បញ្ជាក់ថា នឹងបន្តធ្វើការងារជាមួយគ្នាទៀត ហើយសម្ដេចតេជោ រំពឹងថា នឹងទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក ហ្វូមីអូ គីស៊ីដា មកកាន់រាជធានីភ្នំពេញ នៅខែវិច្ឆិកាខាងមុខផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?