Connect with us

សន្តិសុខសង្គម

​អាជ្ញាធរ​ប្រាប់ឱ្យប្រជាពលរដ្ឋ​រស់នៅតាមដងស្ទឹងព្រែកត្នោត​ត្រៀមរកទីទួលសុវត្ថិភាព​​ខណៈកម្ពុជា​កំពុងរងឥទ្ធិពលព្យុះទី១៦​

បានផុស

នៅ

រដ្ឋបាលខេត្តកំពង់ស្ពឺ​បានប្រកាសឱ្យប្រជាពលរដ្ឋ​ដែលរស់នៅខាលើទ្វារទឹករលាំងជ្រៃ ​និងតំបន់​ទំនាប​តាមបណ្ដោយដងស្ទឹងព្រែកត្នោត​ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ​បង្កើនការប្រុងប្រយ័ត្ន និងស្វែង​រកទីទួលសុវត្ថិភាព​ បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់​ ធ្វើឱ្យទឹកដងស្ទឹង​ព្រែកត្នោត​ហក់​ឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ចេញផ្សាយនៅថ្ងៃទី ​២៧ ខែកញ្ញា ២០២២នេះថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ​មានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ​ដែលធ្វើ​ ឱ្យទឹកខាងលើនៃ​ដងស្ទឹងព្រែកត្នោតហក់ឡើងលឿន។

ស្ថានភាពបែបនេះ ​ធ្វើឱ្យទឹកស្ទឹងព្រែកត្នោត​ផ្នែកខាងក្រោម​អាចបង្កឱ្យមាន​ការលិចលង់តំបន់ជាយថាហេតុ ហើយផ្នែកខ្លះត្រូវទទួលរងផលប៉ះពាល់​ ដល់ដំណាំកសិកម្ម សត្វចិញ្ចឹម ផ្ទះសំបែង ​ហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត​បងប្អូនប្រជាពលរដ្ឋផងដែរ។

រដ្ឋបាលខេត្តកំពង់ស្ពឺក៏អំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅផ្នែកខាងលើ និងខាងក្រោម​ទ្វារទឹក​រលាំង​ជ្រៃបណ្តោយស្ទឹងព្រែកត្នោតជាពិសេសតំបន់ងាយរងគ្រោះ ត្រូវត្រៀមលក្ខណៈឲ្យរួច​ជា​ស្រេច ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកទីទួលមានសុវត្ថិភាព ដើម្បីជៀសវាងកើត​មាន​គ្រោះ​ថ្នាក់ផ្សេងៗ ព្រោះស្ថានភាពទឹកកំពុងហក់ឡើងជាបន្តបន្ទាប់។​

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏បានអំពាវនាវដល់​ប្រជាពលរដ្ឋឱ្យ​ត្រៀមលក្ខណៈ​ជាស្រេច និងប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់។ តាមការព្យាករណ៍ធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ខេត្តកំពង់​ស្ពឺនឹង​ទទួលរងឥទ្ធិពលព្យុះទី១៦ ដូចបណ្ដាខេត្តដទៃផ្សេងទៀតដែរ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៧ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២១ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ២០ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៤ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម