ព័ត៌មានជាតិ
អាជ្ញាធរស្រុកទឹកផុស ផ្អាកការធ្វើដំណើរទៅតំបន់ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ថ្មក្រាល ខណៈទឹកជំនន់កំពុងឡើងខ្ពស់
រដ្ឋបាលស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានចេញសេចក្ដីជូនដំណឹងពីផ្អាកបណ្ដោះអាសន្នការធ្វើដំណើរកំសាន្តទៅកាន់តំបន់ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ថ្មក្រាល ស្ថិតនៅភូមិកោះខ្ទម្ភ ឃុំជៀប ស្រុកទឹកផុស ខណៈប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វើឱ្យទឹកជំនន់ឡើងខ្ពស់ខ្លាំង។
យោងតាមលិខិតជូនដំណឹងរបស់រដ្ឋបាលស្រុកទឹកផុស ដែលចេញកាលពីថ្ងៃទី២៦ ខែកញ្ញា បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វើឱ្យទឹកជំនន់ឡើងខ្ពស់ខ្លាំងនៅតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាល និងធ្វើឱ្យមានការខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា ផ្លូវ ទំនប់ ប្រឡាយ។ល។
ក្នុងសេចក្ដីជូនដំណឹងបន្ថែមថា ដើម្បីរក្សាបាននូវស្ថេរភាព សុវត្ថិភាពដល់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមានបំណងមកលេងកំសាន្តនៅតំបន់ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ថ្មក្រាល រដ្ឋបាលស្រុកទឹកផុស សូមធ្វើការផ្អាកជាបណ្តោះអាសន្នដំណើរកំសាន្តនូវតំបន់ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ថ្មក្រាល ចាប់ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ តទៅ រហូតដល់ជូនដំណឹងសារជាថ្មីឡើងវិញ៕
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក