សន្តិសុខសង្គម
អាជ្ញាធររាជធានី បន្តចុះពិនិត្យទីតាំងឃ្លាំងបញ្ចាំ នៅតំបន់ឃ្លាំងរំសេវ
នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ កម្លាំងអាជ្ញាធររាជធានីភ្នំពេញ ដឹកនាំដោយលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការចុះពិនិត្យទីតាំងហាងបញ្ចាំជាច្រើននៅតំបន់ឃ្លាំងរំសេវ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ដើម្បីពិនិត្យអោយបានជាក់លាក់ជុំវិញការទទួលផលចោរកម្ម ឬការទទួលបញ្ចាំដោយមិនស្របតាមច្បាប់ជាដើម ក្នុងគោលដៅលុបបំបាត់អំពើលួច ចោរកម្ម និងបទល្មើសផ្សេងៗជាដើម ។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/photo_2022-09-28_12-06-39-1024x576.jpg)
គិតត្រឹមម៉ោង១២ ថ្ងៃត្រង់ខែឆ្នាំដដែលនេះ នៅមិនទាន់មានលទ្ធិផល ជុំវិញការពិនិត្យនៅឡើយទេ ខណះកម្លាំងចម្រុះ កំពុងពិនិត្យតាមជំនាញ តាមទីតាំងឃ្លាំងនីមួយៗ នៅតំបន់នោះ ។
គួររំលឹកថា រយះពេល៥ថ្ងៃកន្លងទៅ ពោលគិតពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២២ កម្លាំងអាជ្ញាធរចម្រុះរាជធានី និងអាជ្ញាធរខណ្ឌទួលគោក ដឹកនាំដោយលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងមានការដឹកនាំសម្របសម្រួលដោយលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងនៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យកុងស៊ីបញ្ចាំជាច្រើនទីតាំង នៅតំបន់ឃ្លាំងរំសេវដើម្បីពិនិត្យច្បាប់អនុញ្ញាត្តិ និងដកហូតម៉ូតូមិនប្រក្រតីបានប្រមាណ១០០០គ្រឿង ព្រមទាំងឃាត់ខ្លួនម្ចាស់កុងស៊ី និងអ្នកមើលការខុសត្រូវចំនួន ៩នាក់ផងដែរ ។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/photo_2022-09-28_12-06-25-1024x595.jpg)
ក្នុងចំណោមម៉ូតូប្រមាណ១ពាន់គ្រឿងដែលបានដកហូតនោះ អាជ្ញាធរបានយកទៅរក្សាទុក នៅឃ្លាំងក្រុមហ៊ុន OCIC រងចាំបងប្អូនពលរដ្ឋដែលធ្លាប់បាត់ម៉ូតូ អាចយកឯកសារសម្គាល់ទៅផ្ទៀងផ្ទាត់បាន ក្នុងករណីបើត្រឹមត្រូវ អាជ្ញាធរនឹងប្រគល់ជូនវិញ ដោយមិនមានការបង់ប្រាក់កាសអ្វីឡើយ ។ យ៉ាងណាមិញ ក៏មានបងប្អូនពលរដ្ឋ ៨នាក់ទៅហើយដែរ ដែលបានរកឃើញម៉ូតូរបស់ខ្លួនវិញ ស្មើរនឹង០៨គ្រឿង ។
![](https://www.kampucheathmey.com/wp-content/uploads/2022/09/photo_2022-09-28_12-06-28-1024x683.jpg)
គួររំលឹកបន្ថែមថា បន្ទាប់ពីមានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់ ដល់មន្ត្រី និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស អោយមានការចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទរួចមក ឃើញថា កងម្លាំងអាជ្ញាធរទាំងអស់ បានពង្រាយកម្លាំងរបស់ខ្លួន ចុះគ្រប់ទីកន្លែង ដើម្បីធ្វើការបង្ក្រាបអោយខាងតែបាននូវគ្រប់ល្បែងទាំងអស់ ដោយធ្វើឡើងជាប្រចាំដូចភ្លៀងរលឹម ជាក់ស្តែងដូចករណីខាងលើជាដើម ៕
អត្ថបទ៖ លីហេង
![](https://www.kampucheathmey.com/wp-content/uploads/2022/09/photo_2022-09-28_12-06-31-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/09/photo_2022-09-28_12-06-35-1024x600.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត