សន្តិសុខសង្គម
ជំនន់ទឹកភ្លៀងនៅផ្លូវជាតិលេខ៦ស្រកចុះបន្តិចប៉ុន្តែរថយន្តដឹកទំនិញធុនធ្ងន់នៅផ្អាកចរាចរណ៍ដដែល
គិតរហូតដល់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២២ ទិដ្ឋភាពនៃការធ្វើដំណើរ នៅលើកំណាត់ផ្លូវជាតិលេខ ៦ នៅភូមិសាស្រ្តស្រុកស្ទោង ខេត្តកំពង់ធំ នៅតែបន្តចារាចរណ៍ជាធម្មតា ចំពោះរថយន្តធនតូច និងរថយន្តដំណើរផ្សេងៗ លើកលែងករណីរថយន្តដឹកទំនិញធុនធ្ងន់។
លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បញ្ជាក់ថា បរិមាណធារទឹក ដែលគ្របដណ្តប់លើផ្លូវជាតិលេខ៦ ក្នុងភូមិសាស្រ្ត ស្រុកស្ទោង ខេត្តកំពង់ធំ បានស្រកចុះប្រហែលជ្រៅជិត០,១០ម៉ែត្រ ដែលអាចឲ្យប្រជាពលរដ្ឋ នៅមូលដ្ឋាន និងអ្នកដំណើរឆ្លងកាត់បានស្រួលជាងមុន ចម្ងាយដែលគ្របដណ្តប់ដោយផ្ទៃទឹកនៅសល់ប្រហែល៤គីឡូម៉ែត្រ ជម្រៅទឹកក្រាលនៅផ្លូវជាតិ នៅព្រឹកនេះ ចន្លោះពី០,១០ម៉ែត្រ ទៅ០,៣០ម៉ែត្រ។
ទន្ទឹមជាមួយគ្នានេះដែរ ក្នុងនាមគណៈបញ្ជាការឯកភាពស្រុក បានដាក់កម្លាំងជាប្រចាំ ក្នុងការជួយសម្រួលចរាចណ៍ មិនឲ្យមានការកកស្ទះដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នោះទេ។
ក្នុងនោះកិច្ចសហការជាមួយមន្រ្តីជំនាញ នៅតែបន្តពិនិត្យច្រកបេខ្សាច់នៅកន្លែងដែលមានទឹកហូរខ្លាំង ការពារទឹកហូរច្រុះដាច់ផ្លូវដដែល។
ចំពោះរថយន្តដឹកទំនិញធុនធ្ងន់នៅតែបន្តផ្អាកចរាចរណ៍ដើម្បីការពារការបាក់ស្រុតនៃផ្លូវនាំឲ្យពិបាកក្នុងការជួសជុលនៅពេលទឹកស្រកចុះ។
លោកបន្តថា ប្រភពទឹកនៅផ្នែកខាងលើ គឺទំនប់អាងស្ទាក់ទឹក ៣០ កញ្ញា នៅថ្ងៃនេះស្រកចុះ ០,១៣ម៉ែត្រ កម្ពស់ទឹកលើបង្ហៀរ០,៣៧ម៉ែត្រ កម្ពស់ទឹកលើសំណង់ទ្វារទឹក៤,៣៧ម៉ែត្រ កម្ពស់ទឹកនៅក្នុងអាង១៨,៥៧ម៉ែត្រ, ទឹកស្ទោងស្ទោង ថ្ងៃនេះស្រកចុះ ០,១០ម៉ែត្រ កម្ពស់ទឹកក្នុងស្ទឹង ៥,៧០ម៉ែត្រ ក្រោមកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន០,១០ម៉ែត្រ។
ដោយឡែកភូមិដែលរងគ្រោះដោយទឹកជំនន់ចំនួន៥២ភូមិ លើ៨ឃុំ ស្មើនិង៥,៨៩២គ្រួសារ លិចក្រោមផ្ទះចំនួន៤,៦២៦ខ្នងផ្ទះ, លិចដីកសិកម្មសរុបចំនួន៣,៦៧៨ហិកតា, លិចផ្លូវ៣៧ខ្សែរ ក្នុងនោះមាន ផ្លូវជាតិលេខ៦, ផ្លូវកៅស៊ូឃុំ ១,១០០ម៉ែត្រ, ផ្លូវគ្រួសក្រហម ៣,៣៥១៨ម៉ែត្រ, ផ្លូវដីស៤០៧៩ម៉ែត្រ, លិចទីធ្លាវត្តអារាមចំនួន៧វត្ត, លិចទីធ្លាសាលារៀនចំនួន១៧សាលា, លិចទីធ្លាមណ្ឌលសុខភាព២មណ្ឌល៕
អត្ថបទ៖ ឈាង មករា
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច