Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកដំណើរគំរាមបំផ្ទុះគ្រាប់បែក ក្នុងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ សិង្ហបុរី

បានផុស

នៅ

ក្រសួងការពារជាតិសិង្ហបុរីបាននិយាយថា យន្តហោះចម្បាំង បានអមដំណើរយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ដើម្បីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Changi នៅថ្ងៃពុធទី២៨ខែកញ្ញានេះ បន្ទាប់ពីអ្នកដំណើរម្នាក់ គំរាមបំផ្ទុះគ្រាប់បែក។

សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា អ្នកដំណើរបុរសអាយុ ៣៧ ឆ្នាំម្នាក់នៅលើជើងហោះហើរ SQ33 ចេញពីទីក្រុង San Franciso បានអះអាងថា មានគ្រាប់បែកនៅក្នុងវ៉ាលិសរបស់គាត់។

ទោះបីជាយ៉ាងណាក៏ដោយ ការគំរាមបំផ្ទុះគ្រាប់បែកនេះ ត្រូវបានគេបញ្ជាក់នាពេលក្រោយថាមិនពិត។ ជនសង្ស័យត្រូវបានចាប់ខ្លួន ហើយប៉ូលិសកំពុងបន្តការស៊ើបអង្កេត។

ភ្លាមៗនេះ ប៉ូលិសសិង្ហបុរី មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយទេ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីបានឲ្យដឹងថា អ្នកដំណើរ និងបុគ្គលិកផ្សេងទៀតទាំងអស់ បានចុះពីយន្តហោះដោយសុវត្ថិភាព ប៉ុន្តែបានបដិសេធផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីឧប្បត្តិហេតុនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ អាមេរិក រៀបចំ ផែនការ យោធា ដើម្បីការពារលោកស្រី Pelosi ពេលធ្វើទស្សនកិច្ច តៃវ៉ាន់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

ផ្ដន្ទាទោស​​ជនជាតិ​វៀតណាម២នាក់​ ដាក់ពន្ធនាគារអស់មួយជីវិតម្នាក់ និង២៧ឆ្នាំម្នាក់ ករណី​ជួញដូរ​គ្រឿង​ញៀន

កីឡា៨ ម៉ោង មុន

ចូល​រួម​លើក​ទឹក​ចិត្ត ក្រុម​នារី​កម្ពុជា ទទួល​បាន​លេខ​២ ពាន ASEAN Women’s Cup 2024

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

អ្នកឧកញ៉ា​ ឃុន​ សៀ​ ផ្ញើសារចូលរួមអបអរសាទររាជរដ្ឋាភិបាល និងប្រជាជាតិកម្ពុជាដែល «ក្រមាខ្មែរ» ត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ព័ត៌មានជាតិ៩ ម៉ោង មុន

ផលនេសាទនៅទន្លេមេគង្គលើ ខេត្តស្ទឹងត្រែង ឆ្នាំ២០២៤ មានចំនួន៤ ៤១៥តោន កើនជាងឆ្នាំមុន២០៩តោន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជំងឺមិនស្គាល់រោគសញ្ញា​សម្លាប់មនុស្សយ៉ាងហោចណាស់ ១៤៣នាក់នៅកុងហ្គោ

Sokha Hotels

ព័ត៌មានពេញនិយម