Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន ផ្អាកកម្មវិធីបណ្ដុះបណ្ដាលដល់យោធា មីយ៉ាន់ម៉ា ក្រោយការប្រហារ​ជីវិតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ

បានផុស

នៅ

ក្រសួងការពារជាតិប្រទេសជប៉ុនបាននិយាយថា នឹងផ្អាកការបណ្តុះបណ្តាលដល់យោធាមីយ៉ាន់ម៉ា ចាប់ពីឆ្នាំក្រោយតទៅ បន្ទាប់ពីមានការប្រហារជីវិតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យដោយយោធាមីយ៉ាន់ម៉ា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ខែ​កក្កដា ឆ្នាំ២០២២ យោធា​មីយ៉ាន់ម៉ា​បាន​កាត់​ទោស​ប្រហារ​ជីវិតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ​ចំនួន ៤ រូប ក្នុងនោះរួមមាន​អតីត​សមាជិក​សភា​ម្នាក់​មក​ពី​គណបក្ស​របស់​លោកស្រី អ៊ុងសាន ស៊ូជី ផង​ដែរ ។

ទន្ទឹមនោះ នៅមុន​ការ​កាត់ទោសប្រហារជីវិតនេះ រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន លោក Nobuo Kishi បានអំពាវនាវ​ឲ្យយោធាមីយ៉ាន់ម៉ាបញ្ចប់​អំពើ​ហិង្សា​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយចាប់ផ្តើមដំណើរការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ។

ចាប់តាំងពីឆ្នាំ ២០១៥ ប្រទេសជប៉ុនបានជ្រើសរើសសមាជិករបស់កងទ័ពមីយ៉ាន់ម៉ាចំនួន ៣០ នាក់ ដែលជានិស្សិតពីទីកន្លែងផ្សេងៗគ្នា រួមទាំងវិទ្យាស្ថានការពារជាតិផងដែរ ។

កម្មវិធីនេះមានគោលបំណងដើម្បីជួយដល់និស្សិតឲ្យទទួលបាននូវចំណេះដឹងត្រឹមត្រូវអំពីលទ្ធិប្រជាធិបតេយ្យ និងភាពជាអ្នកដឹកនាំស៊ីវិលរបស់កងទ័ព ។

ចំណែកបច្ចុប្បន្ន នៅក្នុងកម្មវិធីនេះមានបុគ្គលិកផ្នែកយោធាមីយ៉ាន់ម៉ាចំនួន ១១ នាក់នៅក្នុងប្រទេសជប៉ុន ហើយពួកគេទាំងនេះ នឹងត្រូវបានទទួលការអនុញ្ញាតដើម្បីទទួលការបណ្តុះបណ្តាលរហូតដល់ចប់ទាំងស្រុង ប៉ុន្តែ​នឹង​មិន​មានការជ្រើសរើសជា​ថ្មីបន្តទៀតឡើយ ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន

ប្រភព ៖ MGR Online

ចុចអាន ៖ តើអ្នកដឹងទេ ជប៉ុន ធ្វើពិធីបុណ្យសពថ្នាក់ជាតិឲ្យអតីតនាយករដ្ឋមន្ត្រីរូបណា មុនលោក អាបេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

២០២៤ ក្រសួងអប់រំ ផ្តល់ការអប់រំក្រៅប្រព័ន្ធតាមគ្រប់កម្មវិធីដល់អ្នកសិក្សា ជាង ៥ ម៉ឺននាក់

ព័ត៌មានជាតិ៦ នាទីutes មុន

​​ផ្លូវ​ទៅ​​តំបន់​កន្ទុយនាគ មន្រ្តី​ជំនាញ​​ចុះ​សិក្សា ដាក់​អាទិភាព​សាងសង់

សេដ្ឋកិច្ច៧ នាទីutes មុន

ក្រុមហ៊ុនចិនចាក់ទុនវិនិយោគជាង ២៧០ លានដុល្លារ បើករោងចក្រផលិតស្រោមដៃនៅកម្ពុជា

ព័ត៌មានជាតិ១២ នាទីutes មុន

រដ្ឋមន្រ្តីធនធានទឹកទទូចពលរដ្ឋធ្វើស្រែប្រាំងស្ដាប់ការណែនាំរបស់ស្ថាប័នពាក់ព័ន្ធ ដើម្បីបញ្ចៀសការខ្វះទឹក

ព័ត៌មានជាតិ២០ នាទីutes មុន

កម្ពុជានឹងបន្តប្រ​ឈមកត្តា​ខាងក្រៅ ខណៈកំពុងរៀបចំខ្លួនចាកចេញពី LDC ​នៅឆ្នាំ២០២៩​

សន្តិសុខសង្គម១៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម