ព័ត៌មានជាតិ
ខារ៉ាអូខេ២កន្លែងក្នុងក្រុងបាត់ដំបងគ្មានអាជ្ញាបណ្ណទេសចរណ៍ បើកដំណើរការបំពានការណែនាំរបស់រាជរដ្ឋាភិបាល
មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថា មានខារ៉ាអូខេចំនួន០២ទីតាំងដែលគ្មានអាជ្ញាបណ្ណទេសចរណ៍ និងលួចលាក់បើកបន្ទប់ខារ៉ាអូខេច្រៀងបំពាន នឹងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ខណៈដែលទីតាំងខារ៉ាអូខេទាំង២ខាងលើនេះត្រូវបានមន្ទីរទេសចរណ៍ខេត្តបានស្នើសុំគោលការណ៍បិទទៅរដ្ឋបាលខេត្ត តាំងពីថ្ងៃទី១០ខែធ្នូឆ្នាំ២០២០កន្លងទៅ។
ខារ៉ាអូខេទាំង២ខាងលើដែលបានលួចលាក់បើកដំណើការខាងលើនេះ មានដូចជា ខារ៉ាអូខេ(អេសខេ)ជិតអតីតខារ៉ាអូខេហ្វាយស្តារ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់ស្វាយប៉ោ និងខារ៉ាអូខេ(វីស៊ីង)ស្ថិតក្នុងសង្កាត់ទួលតាឯកក្រុងបាត់ដំបង។
មន្ត្រីដដែលថា ការរកឃើញកំហុសឆ្គងរបស់ម្ចាស់ខារ៉ាអូខេទាំងពីរខាងលើនេះ ខណៈដែលក្រុមការងារមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត និងក្រុងរួមមានស្នងការនគរបាលរដ្ឋបាលក្រុង អធិការក្រុងកងរាជអាវុធហត្ថក្រុង រដ្ឋបាលសង្កាត់ពាក់ព័ន្ធបានចុះត្រួតពិនិត្យតាមមណ្ឌលកម្សាន្តមនុស្សពេញវ័យភោជនីយដ្ឋានអាហារដ្ឋានទេសចរណ៍នាយប់ថ្ងៃទី២៩ ខែធ្នូ បានប្រទះឃើញខារ៉ាអូខេទាំង២កន្លែងកំពុងដំណើការបើកច្រៀង។ ក្រៅពីនេះមានសភាពស្ងប់ស្ងាត់ដោយសារប្រជាពលរដ្ឋនិងភ្ញៀវទេសចរមិនសូវចេញទៅក្រៅដោយនៅមានការព្រួយបារម្មណ៍ពីជំងឺកូវីដ១៩ដល់សហគមន៍។
លទ្ធផលនៃការចុះពិនិត្យបានសង្កេតឃើញថា អាជីវកម្មមួយចំនួនធំបានផ្អាកដំណើរការបណ្តោះអាសន្ននិងមួយចំនួនទៀតបានចូលរួមសហការនិងអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍បានល្អ។ក្នុងនោះក្រុមការងារក៏បានរំលឹកបន្ថែមអោយម្ចាស់អាជីវកម្មទាំងអស់ពង្រឹងបន្ថែមនូវការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងក្រសួងទេសចរណ៍អោយបានខ្ជាប់ខ្ជួនរហូតរហូតដល់មានការជូនដំណឹងសារជាថ្មី៕
អត្ថបទ ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ