Connect with us

ព័ត៌មានជាតិ

ស្រុកចំនួន៣ជាប់ព្រំដែនថៃ រងផលប៉ះពាល់ដោយសារទឹកជំនន់

បានផុស

នៅ

យ៉ាងហោចណាស់ក៏មានស្រុកចំនួន៣ដែរដែលកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ដែលបានបង្កអោយមានការខូចខាតផលដំណាំ ផ្លូវថ្នល់ និងសាលារៀនមួយចំនួនត្រូវផ្អាកជាបណ្តោះអាសន្ន។

ជាក់ស្តែងកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ គឺស្រុកចំនួន៣ ដែលស្ថិតនៅជាប់ព្រំប្រទល់ប្រទេសថៃ គឺស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ដែលតំបន់មួយចំនួនបានទទួលរងនូវទឹកជំនន់ធ្វើអោយផលដំណាំរបស់ប្រជាពលរដ្ឋមួយចំនួនត្រូវខ្ទេចខ្ទីយ៉ាងធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រភពពីអាជ្ញាធរក្នុងតំបន់នោះបានបញ្ជាក់ថា តំបន់ខ្លះគឺរងគ្រោះដោយសារជំនន់ទឹកភ្លៀង ឯតំបន់ខ្លះទៀត ដូចជានៅក្នុងស្រុកកំរៀង គឺរងគ្រោះដោយសារទឹកស្ទឹងម្នាស់កាលជន់ជោរហូរហៀរខ្លាំង បណ្តាលអោយលិចនៅចំណុច អូរសាមសិប និងចម្ការមៀន ដំឡូង និងពោត ជាដើម ។ល។ ចំណែកផ្លូវប្រវែងជិត ៥០ ម៉ែត្រ នៅត្រង់ចំណុច ភូមិកំពង់ចម្លងលើ ក្នុងឃុំតាក្រី ត្រូវបានខូចខាតទាំងស្រុង ។

ឯស្រុកពីរទៀត គឺទឹកជំនន់ទឹកភ្លៀង បានបំផ្លាញផលដំណាំនៅក្នុងចម្ការយ៉ាងធ្ងន់ធ្ងរ ដូចជានៅចំណុចចម្ការ១០០ ចំណុចបឹងត្រកួន ស្ថិតក្នុងឃុំបួរ និងឃុំគនរបេង ។ ម៉្យាងវិញទៀតសាលាបឋមសិក្សាមួយចំនួន ក៏ត្រូវបានផ្អាកកាសិក្សាជាបណ្តោះអាសន្ន ដោយសារទឹកលិចបរិវេណសាលា ដូចជាសាលាបឋមសិក្សា ស្រះកំប្លោក និងសាលាបឋមសិក្សា បឹងត្រកួន ជាដើម។

រហូតមកដល់ព្រឹកថ្ងៃទី២៩ កញ្ញានេះ ទឹកនៅមិនទាន់ថយចុះនៅឡើយទេ ដោយសារតែភ្លៀងនៅតែបន្តធ្លាក់មកឥតឈប់ឈរ ដូច្នេះទឹកអាចបន្តជន់ជោរទៅកាន់តំបន់ដ៏ទៃទៀត និងស្រុកផ្សេងទៀត ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម