Connect with us

ព័ត៌មានជាតិ

នាវា​កងទ័ពជើងទឹក​ឥណ្ឌា ចូល​សំចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ រយៈពេល​០៤​ថ្ងៃ​

បានផុស

នៅ

​នាវា​កងទ័ពជើងទឹក​សាធារណរដ្ឋ​ឥណ្ឌា​មួយ​គ្រឿង ​បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ រយៈពេល​០៤​ថ្ងៃ​(​ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២០ រហូតដល់​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០២១)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​ដំណើរ​ចូល ចត​របស់​នាវា​កងទ័ព​ជើង​ទឹក​ឥណ្ឌា​នា​ឱកាស​នោះ​ ដោយមាន​ការ​ទទួល​ស្វាគមន៍​ពី​លោក​ឧត្ដមនាវីត្រី​ អ៊ិន​ សុ​ខេមរ៉ា នាយសេនាធិការរង តំណាង​មូលដ្ឋាន​សមុទ្រ កងទ័ពជើងទឹក បាន​ដឹកនាំ​នាយ​នា​វី​ចំនួន​១៥​រូប ស្វាគមន៍ ចំពោះ​លោក​វរនាវីទោ​BKPONNAPPA​មេបញ្ជាការ​នាវា​ឈ្មោះ ​INSKILTAN​ ជា​ប្រធាន​គណៈប្រតិភូ​កងទ័ពជើងទឹក​សាធារណរដ្ឋ​ឥណ្ឌា​ ដែល​មាន​នាវិក​សរុប​ចំនួន​២០០​នាក់ ​ក្នុង​ដំណើរ​ចូល​ចត​ជា​ផ្លូវការ​ ដើម្បី​ប្រគល់​សម្ភារៈ​សង្គ្រោះ​ទឹកជំនន់​មួយ​ចំនួន​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ ជូន​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​សម្រាប់​គ្រប់គ្រង​មហន្តរាយ។​

មន្ត្រី​កង​ទ័ព​ជើង​ទឹក​ឲ្យ​ដឹង​ពី​លក្ខណៈ​បច្ចេកទេស​របស់​នាវា​នេះ​រួមមាន​៖ ទទឹង ១៣​ម បណ្តោយ ១១០​ម ​ជម្រៅ​ទឹក​០៧​ម​ ទម្ងន់​ផ្ទុក​៣១៥០​តោន​។​ តាម​ការ​គ្រោងទុក​នាវា​INS KILTAN នឹង​ចាក​ចេញពី​កម្ពុជា​វិញ​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​០១​ ខែ​មករា​ ឆ្នាំ​២០២១​ខាងមុខនេះ​ ទាំងអស់នេះ​ គឺជា​ការ​ទំនាក់ទំនង ល្អ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា ឥណ្ឌា៕​

អត្ថបទ៖ កោះពស់

សូមចុចអាន៖ ​បើ​មិន​ចង់​ស្ទះ បង​ប្អូន​អាច​ធ្វើ​ដំណើរ​ផ្លូវ​៦០​ម៉ែត្រ ខ​ណៈ​ផ្លូវជាតិ​លេខ​២​កំពុង​ត​បណ្តាញ​ទឹក​ស្អាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៧ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម