ព័ត៌មានអន្ដរជាតិ
ប្រទេសថៃ៖ ស្ត្រីម្នាក់ ត្រូវឃាតកសម្លាប់ញាត់ក្នុងវ៉ាលិស បោះចូលក្នុងទន្លេមេគង្គ
សពស្ត្រីម្នាក់ ដែលឃាតកសម្លាប់ញាត់ចូលក្នុងវ៉ាលិសខ្មៅ ត្រូវបានគេប្រទះឃើញអណ្តែតក្នុងទន្លេមេគង្គ ដែលសពនេះមានសភាពហើមស្អុយទៅហើយ។ ហេតុការណ៍ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២ នៅក្នុងទឹកទន្លេមេគង្គ ស្ថិតក្នុងទឹកដី ខេត្តនគរភ្នំ ប្រទេសថៃ។

បើតាមការរៀបរាប់ពីកម្លាំងយោធាជើងទឹកមួយរូប ដែលប្រចាំការនៅលើផ្ទៃទឹក ត្រង់ចំណុចកើតហេតុខាងលើ បានបញ្ជាក់ថា លោកបានឃើញវ៉ាលិសនេះ អណ្តែតមកទើរក្បែរទីតាំងរបស់លោករយៈពេល ២ ថ្ងៃមកហើយៗលោកក៏មិនបានចាប់អារម្មណ៍ដែរ។ មន្ត្រីយោធារូបនេះបានបន្តថា លុះនៅរសៀលម្សិលមិញនេះ វ៉ាលិសបានអណ្តែតចូលមកជាប់នឹងកប៉ាល់របស់លោក ទើបលោក និងមន្ត្រីផ្សេងទៀត បានយកកូនកាំបិតមកវះមើល ខណៈដែលចុងកាំបិតវះដាច់បន្តិច ក៏ស្រាប់តែឃើញអាវទ្រនាប់មនុស្សស្រី ព្រមទាំងមានក្លិនស្អុយសាយភាយចេញមកផង ទើបលោកប្រញាប់រាយការណ៍ទៅសមត្ថកិច្ចជំនាញមកពិនិត្យ។


ក្រុមតម្រួតបាននាំវ៉ាលិសឡើងមកលើច្រាំងដើម្បីធ្វើការពិនិត្យរួមគ្នា ក្រោយពីបានបើកវ៉ាលិសខ្មៅនោះរួចមក គេសង្គេតឃើញមានសពនារីម្នាក់ ដេកបត់ជង្គង់ឱនក្បាល សម្បុរស ស្លៀកខោខូវប៊យ ពាក់អាវយឺតខៀវ អាវទ្រនាប់ពណ៌ខ្មៅ និងខោលីអូពណ៌បៃតង ដោយនៅលើផ្ទៃមុខមានស្នាមជាំជាច្រើនកន្លែង ទំនងជាឃាតករវាយដោយវត្ថុរឹង និងមានអាយុប្រហែល ៤០ ឆ្នាំ ហើយនៅក្នុងវ៉ាលិសនោះដែរ ឃាតករបានដាក់ដុំថ្មភ្នំយ៉ាងធំ ដើម្បីជួយឲ្យតួវ៉ាលិសលិចទៅបាតទន្លេ ប៉ុន្តែលុះសពមានសភាពហើមខ្លាំង ក៏បានអណ្តែតឡើងមកលើផ្ទៃទឹកវិញ។


សមត្ថកិច្ចបានសន្និដ្ឋានថា សពអាចត្រូវគេសម្លាប់បោះចូលទឹកទន្លេប្រហែល ៥ ថ្ងៃ មកហើយ ហើយក៏អាចរសាត់មកពីទីឆ្ងាយដែរ ឬក៏អាចអណ្ដែតមកពីប្រទេសជិតខាង គឺមិនមែនជាអ្នករស់នៅក្នុងតំបន់ខាងលើឡើយ ដោយបច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការផ្សព្វផ្សាយស្រាវជ្រាវរកសាច់ញាតិ ក្នុងការចូលខ្លួនទៅបំភ្លឺ ដើម្បីជាទុនឈានទៅដល់ការចាប់ខ្លួនឃាតកយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ៖ សោ និយមរ័ត្ន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត