Connect with us

ព័ត៌មានជាតិ

មកដឹងប្រាក់បៀវត្សអ្នកបម្រើការលើយន្តហោះនៅកម្ពុជា

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បាហុនិកា ដែលគេនិយាយសាមញ្ញថា អ្នកបម្រើលើយន្តហោះ និងភាសាអង់គ្លេសថា Fight Attended គឺជាអ្នកជំនាញទទួលខុសត្រូវក្នុងការងារ ធានាសុវត្ថិភាព និងផាសុកភាព របស់អ្នកដំណើរនៅលើយន្តហោះ។ ពួកគេផ្តល់សេវាកម្មអតិថិជនជាអទិភាព ក្នុងពេលមុនការធ្វើដំណើរ កំពុងធ្វើដំណើរ និងនៅចុងបញ្ចប់នៃការ​ធ្វើដំណើរនីមួយៗ។ ក្រៅពីការងារ ស្វាគមន៍អតិថិជន ពិនិត្យសំបុត្រ និងអមដំណើរទៅកាន់កន្លែងអង្គុយ បាហុនិកា មានភារកិច្ច​រៀបចំ បម្រើភេសជ្ជៈ និងអាហារដល់អ្នកដំណើរ បង្ហាញព័ត៌មាន​អំពីឧបករណ៍សង្គ្រោះបន្ទាន់ និងផ្តល់​ការណែនាំត្រួតពិនិត្យ ផ្សេងៗទៀតអំឡុងពេលហោះហើរ។

តួនាទីការងារជាអ្នកបម្រើការលើយន្តហោះនេះ មានយុវជន យុវនារីជាច្រើនកំពុងសម្លឹងមើល និងមានចំណាប់អារម្មណ៍ ចង់ក្លាយខ្លួនជា Fight Attended។ មុននឹងស្រមៃក្លាយជាបុគ្គលិកបម្រើការលើយន្តហោះ សូមមកដឹងប្រាក់​បៀវត្សជាមុនសិន។

លោកស្រី ឌឿ សេរីឡែន អតីតអ្នកបម្រើការលើយន្តហោះជាង ១២ ឆ្នាំ ហើយបច្ចុប្បន្នជា Reservation and Ticketing Executive នៅក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor air បានឱ្យដឹងថា ប្រាក់ខែអ្នក​បម្រើការនៅលើយន្តហោះចន្លោះពី ៥០០ដុល្លារ ទៅ ៩០០ដុល្លារ នៅពេលបច្ចុប្បន្ន ដោយមិនទាន់គិតប្រាក់ឧបត្ថម្ភ (flight allowance) ផ្សេងៗទៀត។

លោកស្រី បញ្ជាក់ថា ចំពោះប្រាក់ឧបត្ថម្ភគិតជាម៉ោង ទៅតាមក្រុមហ៊ុននីមួយៗ។ ឧទាហរណ៍ថា ការហោះហើរ​ពីភ្នំពេញទៅបាងកកប្រទេសថៃ ក្រុមហ៊ុនខ្លះផ្តល់ជូនបាហុនិកាមួយម៉ោង ៣ដុល្លារ ឬ ៣.៥ដុល្លារ និងខ្លះទៀត​អាចលើសនេះ។ ដោយឡែកពីភ្នំពេញទៅកូឡាឡាំពួ អាចទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពី ៦ដុល្លារ ទៅ ៩ដុល្លារ ឬ ២០ដុល្លារ ទៅ ៣០ដុល្លារ សម្រាប់ប្រាក់ឧបត្ថម្ភគេងយប់ (night stop) ទៅតាមក្រុមហ៊ុនផ្សេងៗគ្នា។

អ្នកជំនាញបម្រើការលើយន្តហោះ បានលើកឡើងថា យុវជន និង​យុវនារី​ដែល​ពេញ​ចិត្ត​នឹង​វិស័យ​ការងារ​ជា​អ្នក​បម្រើការ​លើ​យន្តហោះ ត្រូវតែ​មាន​រូប​សម្បត្តិ​សមរម្យ ​ទេពកោសល្យ​សិល្បៈ​នៃ​ការ​និយាយ និង​ទំនាក់​ទំនង​ជាមួយ​អ្នក​ដំណើរ។

គន្លឹះ​សំខាន់​ផ្សេង​ទៀត ​គឺ​ចំណេះ​ដឹង​ផ្នែក​ភាសា​បរទេស ​គឺ​អាច​ជួយ​ដល់​យុវជន យុវនារី ចាប់​បាន​ឱកាស​ការងារ​ជា​អ្នក​បម្រើការ​លើ​យន្តហោះ ជាពិសេសមាន​ភាព​ងាយ​ស្រួលក្នុងការ​ទំនាក់​ទំនង​ជាមួយ​អ្នក​ដំណើរ​បរទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹង លើកទី២ ស្ដីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ គម្រោងជួលក្រុមហ៊ុនសវនកម្មឯករាជ្យ ធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២៤ របស់ទូរគមនាគមន៍កម្ពុជា (ទ.ក.)

សន្តិសុខសង្គម១០ ម៉ោង មុន

អភិបាលរាជធានី អំពាវនាវឱ្យកងកម្លាំងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឱ្យល្អប្រសើរ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ចិន បាញ់​បង្ហោះ​ផ្កាយរណប អាច​តាម​ដាន​ដឹង​ពី​ភាព​ប្រៃ​នៃ​សមុទ្រ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

WMO៖ ពិភពលោក​កំពុង​កើន​ឡើង​កម្ដៅ​ខ្លាំង ឈាន​ដល់​ចំណុច​គ្រោះថ្នាក់

ព័ត៌មានជាតិ១២ ម៉ោង មុន

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ សំណុំរឿងកាត់ទោសជនជាតិចិនលាងលុយកខ្វក់នៅអាម៉េរិកពុំមានសញ្ជាតិខ្មែរទេ

Sokha Hotels

ព័ត៌មានពេញនិយម