ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ ជាខេត្តមួយក្នុងចំណោម ៤ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងធ្ងន់ធ្ងរជាងគេ
លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានលើកឡើងថា ខេត្តបន្ទាយមានជ័យជាខេត្តមួយក្នុងចំណោមខេត្តចំនួន ៤ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងធ្ងន់ធ្ងរជាងគេ។

នៅក្នុងឱកាសចុះពិនិត្យនិងនាំស្បៀង និងសួរទុក្ខពលរដ្ឋ រងការជន់លិចប៉ះពាល់ដល់ប្រជា ពលរដ្ឋជាង ៧ ពាន់គ្រួសារនៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២៨ ខែកញ្ញា លោក ទេសរដ្ឋមន្ត្រី គន់ គីមបានបន្តថាខេត្តចំនួន ៤ រងគ្រោះដោយជំនន់ទឹកភ្លៀងរួមមានខេត្តសៀមរាប កំពង់ធំ ឧត្តរមានជ័យ និងបន្ទាយមានជ័យ។


យោងតាមរបាយការណ៍ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ជំនន់ទឹកភ្លៀងបានប៉ះពាល់ដល់ក្រុង-ស្រុកទាំង ៥ រួមមាន មានស្រុកសិរីសោភ័ណ ស្រុកមង្គលបូរី ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ និងស្រុកម៉ាឡៃ ដោយបានប៉ះពាល់ពលរដ្ឋសរុបចំនួន ៧,៤៩១ គ្រួសារ ស្មើនឹងប្រមាណ ៣៣,០០០នាក់ និងបានជម្លៀសទៅទីទួលសុវត្ថិភាពចំនួន ២៩៧ គ្រួសារ ស្លាប់មនុស្ស ៤ នាក់ ដោយសារលង់ទឹកនិងប៉ះពាល់ស្រូវជាង ២៦,០០០ ហិតា, ដំឡូងមីជាង ៩០០ ហិតា, វត្តអារាមចំនួន ២២, សាលារៀន ៤១, មណ្ឌលសុខភាពចំនួន ៣ និងផ្លូវចំនួន ២៧៣ កន្លែង ស្មើនឹងប្រវែង ១៧២,២៣៣ម៉ែត្រ។

លោកទេសរដ្ឋមន្ត្រី បានចូលរួមសម្តែងការសោកស្តាយចំពោះផលប៉ះពាល់ ក៏ដូចជាការខូចខាតផលដំណាំរបស់ប្រជាពលរដ្ឋពីគ្រោះទឹកជំនន់នាពេលនេះ។ ដោយលោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា អ្វីដែលត្រូវយកចិត្តទុកដាក់នៅពេលនេះ គឺត្រូវរក្សាសុខភាព រក្សាអាយុជីវិតពីគ្រោះទឹកជំនន់។ លោកទេសរដ្ឋមន្ត្រីបានជំរុញមន្ត្រីលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ត្រូវត្រៀមជានិច្ច ក្នុងការចុះជួយសង្គ្រោះពលរដ្ឋពីគ្រោះទឹកជំនន់ រួមទាំងបញ្ជូនពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា៕



អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក