ព័ត៌មានអន្ដរជាតិ
ថៃ ព្រមានព្យុះ Noru នឹងបង្កទឹកជំនន់ភ្លាមៗក្នុងខេត្តជាច្រើន ចាប់ពីថ្ងៃនេះ
ខេត្តជាច្រើននៅក្នុងប្រទេសថៃត្រូវបានព្រមានពីទឹកជំនន់ភ្លាមៗនៅថ្ងៃព្រហស្បតិ៍នេះ និងថ្ងៃសុក្រ ដោយសារតែភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយព្យុះ Noru ។
នាយកដ្ឋានឧតុនិយមថៃបានចេញការព្រមានអំពីអាកាសធាតុលើកទី ១៩ របស់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះ ដោយបញ្ជាក់ថា ព្យុះ Noru បានមកដល់ស្រុក Kham Khuean Kaeo ខេត្ត Yasothon នៅម៉ោង ៤ ទៀបភ្លឺជាមួយនឹងល្បឿនខ្យល់បក់ ៥៥ គីឡូម៉ែត្រក្នុងមួយម៉ោង ។
ព្យុះនេះក៏កំពុងរំកិលទៅទិសពាយ័ព្យក្នុងល្បឿន ១០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយត្រូវបានគេរំពឹងថានឹងចុះខ្សោយទៅជាខ្យល់សម្ពាធទាបសកម្មវិញផងដែរ ។
ទន្ទឹមនោះ ក៏មានខ្យល់មូសុងនិរតីដែលមានកម្លាំងខ្លាំងនឹងបក់កាត់លើសមុទ្រ Andaman ភាគខាងត្បូង និងឈូងសមុទ្រផងដែរ ហើយនឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើង ភាគឦសាន តំបន់កណ្តាល រួមទាំងទីក្រុងបាងកក និងតំបន់ជុំវិញ ក៏ដូចជានៅប៉ែកខាងកើត និងខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះ និងថ្ងៃសុក្រ ។
ស្របពេលជាមួយគ្នានេះ ក្រសួងបានណែនាំដល់ប្រជាពលរដ្ឋទូទាំងប្រទេសឲ្យប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀងដែលអាចបង្កជាទឹកជំនន់ភ្លាមៗ ជាពិសេសនៅតាមបណ្តោយផ្លូវទឹកក្បែរជើងភ្នំ និងតំបន់ទំនាប ខណៈប្រជាពលរដ្ឋនៅតាមមាត់សមុទ្រក៏គួរតែប្រុងជើងការចំពោះការកើនឡើងនៃទឹកសមុទ្រផងដែរ ។
ក្រសួងក៏បានព្យាករណ៍ថា ចាប់ពីថ្ងៃព្រហស្បតិ៍នេះដល់ថ្ងៃសៅរ៍នៅសមុទ្រ Andaman ឈូងសមុទ្រខាងលើ និងខាងក្រោមនឹងមានរលកសមុទ្រកម្ពស់ពី ២-៣ ម៉ែត្រ ឬខ្ពស់ជាងនេះ នៅពេលមានផ្គររន្ទះ ហើយបានណែនាំនាវានេសាទទាំងអស់បន្តការប្រុងប្រយ័ត្ន និងកាច់ចង្កូតចេញពីតំបន់ដែលមានភ្លៀងធ្លាក់ ខណៈទូកតូចៗត្រូវបានព្រមានឲ្យនៅលើគោករហូតដល់ថ្ងៃសៅរ៍ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nations
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ