សេដ្ឋកិច្ច
ក្រុមហ៊ុន ស៊ីភី ខេមបូឌា កំពុងពង្រីកអាជីវកម្មការចិញ្ចឹមសត្វបន្ថែម នៅក្នុងប្រទេសកម្ពុជា
ដោយសារតែកំណើនប្រជាជនមានការកើនឡើង បណ្តាលឲ្យមានតម្រូវការបរិភោគសាច់នៅលើទីផ្សារមានការកើនឡើងខ្ពស់ កត្តាទាំងនេះបានជំរុញឲ្យវិស័យចិញ្ចឹមជ្រូកក្លាយជាឧស្សាហកម្មដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។ យ៉ាងណាមិញ ដើម្បីបំពេញតម្រូវការលូតលាស់ទាំងនេះ ក្រុមហ៊ុន ស៊ីភី ខេមបូឌា បានផ្តល់ឱកាសសម្រាប់ទទួលដៃគូសហការដែលចាប់អារម្មណ៍ចិញ្ចឹមជ្រូកជាមួយក្រុមហ៊ុនបន្ថែម ដើម្បីកាត់បន្ថយការនាំចូលខណៈពេលបច្ចុប្បន្នជ្រូកកំពុងមានតម្រូវការច្រើន និងមានតម្លៃខ្ពស់។
អាជីវកម្មការចិញ្ចឹមជ្រូក(Swine Business )ជាអាជីវកម្មដ៏សំខាន់មួយរបស់CPFដែលបានដំណើរការ និងមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ នៅក្នុងប្រទេសកម្ពុជា។
លោកអ្នកបានដឹង និងស្គាល់ហើយថា ក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ “ផ្ទះបាយពិភពលោក” ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ (Feed) ការចិញ្ចឹមសត្វ (Farm ) ចំណីអាហារ (Food ) និងការចែកចាយផលិតផលទាំងការបោះដុំ និងលក់រាយ (Retail) ដោយឈរលើមូលដ្ឋានគ្រឹះដោយទំនួលខុសត្រូវចំពោះសង្គមជាតិ និងបរិស្ថាន ហើយអាជីវកម្មទាំងនោះគ្របដណ្តប់លើវិស័យជាច្រើន ក្រុមហ៊ុនស៊ី.ភីខេមបូឌាចំកាត់ បានដំណើរការអាជីវកម្មនៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៦ ។
Mr. Damnoen Langrabum (Vice President) ប្រធានក្រុមប្រឹក្សាភិបាលរង នៃអាជីវកម្មការចិញ្ចឹមជ្រូក (Swine Business) របស់ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ ប្រចាំកម្ពុជាបានមានប្រសាសន៍ថា ក្រុមហ៊ុន ស៊ីភី ខេមបូឌា ប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រីកអាជីវកម្មចិញ្ចឹមជ្រូក (Swine Business) នៅកម្ពុជា ជាមួយនឹងការផ្តល់ឱកាសដៃគូសហការបន្ថែម ក្នុងការសហការចិញ្ចឹមជ្រូកជាមួយក្រុមហ៊ុន។
ដោយសារតម្រូវការនៃការប្រើប្រាស់ចំណីអាហារមានការកើនឡើង អាជីវកម្មកសិកម្ម ជាពិសេសអាជីវកម្មជ្រូកត្រូវតែមានការអភិវឌ្ឍន៍ទៅតាមនិន្នាការយុទ្ធសាស្ត្រដើម្បីបង្កើនផលិតកម្មជ្រូកមាន(1) ការបង្កើនការបង្កាត់ពូជឲ្យល្អប្រសើរ (2) ការគ្រប់គ្រងចំណីនិងទឹក (3) ការគ្រប់គ្រងកសិដ្ឋាន និងនិរន្តរភាព។
ការបង្កើនការបង្កាត់ពូជ (Improve Breed)
ការជ្រើសរើសពូជសត្វយកមកចិញ្ចឹមមានសារៈសំខាន់ណាស់ សម្រាប់ក្រុមហ៊ុន CP មានក្រុមការងារដែលជាបុគ្គលិកផ្នែកពេទ្យសត្វប្រឹក្សាជាច្រើនទាក់ទងនឹងការជ្រើសរើសពូជ ដើម្បីឲ្យជ្រូកមានសុខភាពល្អ លូតលាស់លឿន ផ្តល់ទិន្នផលខ្ពស់ធន់នឹងជំងឺ និងមានគុណភាពល្អ ។
ការគ្រប់គ្រងចំណី និងទឹក (Feed and water management)
ការជ្រើសរើសចំណីដល់ត្រឹមត្រូវសម្រាប់ការចិញ្ចឹមសត្វជាគន្លឹះមួយដ៏ជោគជ័យ កត្តាដែលត្រូវយកចិត្តទុកដាក់ ចំណីត្រូវតែមានអាហារូបត្ថម្ភគ្រប់គ្រាន់ ការផ្តល់ចំណីតាមកម្មវិធីនឹងតាមអាយុកាលនីមួយៗនៃសត្វ។
ការគ្រប់គ្រងកសិដ្ឋាន និងនិរន្តរភាព (Farm Management and sustainability
ការគ្រប់គ្រងល្អនឹងជួយបង្កើនប្រសិទ្ធភាព ថែមទាំងកាត់បន្ថយការបាត់បង់ទិន្នផលផងដែរ ដើម្បីទទួលបានភាពជោគជ័យ ក្នុងការគ្រប់គ្រងដ៏ល្អ គឺត្រូវមានកម្មវិធីចាក់វ៉ាក់សាំងត្រឹមត្រូវ ការគ្រប់គ្រងជីវសុវត្ថិភាព កម្មវិធីតាមដានសុខភាពរបស់សត្វ និងការគ្រប់គ្រងបរិស្ថាន។ លើសពីនេះ កសិករចាំបាច់ត្រូវតែប្រឹក្សាជាមួយពេទ្យសត្វបន្ថែមអំពីបច្ចេកទេស។
កាលពីឆ្នាំមុនក្រុមហ៊ុន បានចុះទៅសម្ភាសន៍អតិថិជនដែលជាដៃគូសហការរបស់កសិដ្ឋានចិញ្ចឹមជ្រូកសាច់និងជ្រូកពូជនៅ ខេត្តតាកែវ “ ដោយអតិថិជនដែលជាដៃគូរសហការ បាននិយាយថាពួកគាត់មានទំនុកចិត្តលើ ក្រុមហ៊ុន ស៊ីភី ព្រោះក្រុមហ៊ុនមានឈ្មោះបោះសំឡេង និងបទពិសោធន៍ខ្ពស់លើវិស័យចិញ្ចឹមសត្វនៅក្នុងប្រទេសកម្ពុជា លើសពីនេះទៅទៀតក្រុមហ៊ុនថែមទាំងមានពេទ្យសត្វក្នុងការប្រឹក្សាអំពីជំនាញនិងបច្ចេកទេសចិញ្ចឹម ដែលជួយឲ្យទទួលបានទិន្នផលកាន់តែល្អ”
ការសហការចិញ្ចឹមសត្វជាមួយ ក្រុមហ៊ុន ស៊ីភី ខេមបូឌា អតិថិជននឹងទទួលបានការយកចិត្តទុកដាក់ពីភ្នាក់ងារដែលជាបុគ្គលិក និងពេទ្យសត្វរបស់ក្រុមហ៊ុនចុះទៅ ប្រឹក្សាពីបច្ចេកទេសនៃការចិញ្ចឹម និងការធ្វើទីផ្សារផងដែរ។ លើសពីនេះទៅទៀតអតិថិជន នឹងទទួលបានការផ្គត់ផ្គង់នៅសេវាកម្មចិញ្ចឹមជាច្រើនបន្ថែមទៀតរួមមាន ការផ្តល់ពូជសត្វ ចំណីសត្វ និងថ្នាំសង្កូវ ។
១.លក្ខខណ្ឌ អតិថិជនចង់សហការជាមួយក្រុមហ៊ុនក្នុងអាជីវកម្មការចិញ្ចឹមជ្រូក (Swine Business)៖
- អតិថិជនត្រូវមានទីតាំងក្នុងការធ្វើកសិដ្ឋានច្បាស់លាស់ (មិននៅទីប្រជុំជន មានផ្លូវចេញចូល ងាយស្រួលដឹកជញ្ជូនចំណីនិងសត្វ មានប្រព័ន្ធទឹក ភ្លើង ។ល។)
- មានអ្នកគ្រប់គ្រងច្បាស់លាស់ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិដែលក្រុមហ៊ុនប្រគល់ជូន កម្លាំងពលកម្មក្នុងការថែទាំ
- សម្ភារៈប្រើប្រាស់ក្នុងការចិញ្ចឹមជ្រូក (ទិញចាយលុយសុទ្ធក៏បាន ជំពាក់ក្រុមហ៊ុនក៏បាន)
- ឯកសារភ្ជាប់ (អត្តសញ្ញាណ-ប័ណ្ណ សៀវភៅគ្រួសារ សៀវភៅគណនីធនាគារ)
- បង្កើតឈ្មោះក្នុងក្រុមហ៊ុនបាន (CV code)
២. អត្ថប្រយោជន៍ដែលដៃគូទទួលបានពីក្រុមហ៊ុន
- ក្រុមហ៊ុនផ្តល់ជូនទៅកាន់ដៃគូសហការដូចជា ផ្តល់ជា ពូជ ចំណី ថ្នាំ
វ៉ាក់សាំង
- ក្រុមហ៊ុនមានភ្នាក់ងារដែលជាបុគ្គលិកផ្នែកពេទ្យសត្វជួយឲ្យប្រឹក្សាពីបច្ចេកទេសចិញ្ចឹម
- ក្រុមហ៊ុនមានអ្នកបច្ចេកទេសជួយត្រួតពិនិត្យពេលកំពង់សាងសង់ទ្រុង
- ខាងក្រុមហ៊ុនជាអ្នករកទីផ្សារនិងចាប់ជ្រូកមកវិញ
- ផលតបស្នងដែលកសិករទទួលបានក្នុងតម្លៃសមរម្យ
ដូចនេះ សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ ក្នុងការសហការចិញ្ចឹមជ្រូក ជាមួយក្រុមហ៊ុន អាចទាក់ទងមកកាន់ក្រុមហ៊ុនស៊ីភីបានដោយព័ត៌មានបន្ថែមសូមទាក់ ទងទូរស័ព្ទលេខ៖ 012 308 417 Email៖ [email protected] ហ្វេសប៊ុក CP Cambodia Co.,Ltd ឬសូមអញ្ជើញទៅកាន់សាខា CPF ដែលនៅជិតលោកអ្នកបំផុត។
-
វប្បធម៌ ជំនឿ៧ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់