Connect with us

សេដ្ឋកិច្ច

លោក ជៀប សួរ ៖ ដំណោះស្រាយករណីលួច​ប្រេងឆៅជិត ៣០ម៉ឺនបារ៉ែលពីកម្ពុជា បានបញ្ចប់ ដោយទទួលបាន​ចំណូល ៧០ភាគរយមកវិញ

បានផុស

នៅ

កម្ពុជា បានដោះស្រាយបញ្ចប់ លើករណីប្រេងឆៅជិត ៣០ម៉ឺនបារ៉ែលដែលកប៉ាល់ដឹកប្រេងមួយគ្រឿងឈ្មោះ MT Strovolos ​បានលួចដឹកចេញពីកម្ពុជា កាលពីខែ មិថុនា ឆ្នាំ ២០២១ ដោយទទួលបានចំណូលមកវិញ ៧០% នៅរយៈពេល ៣០ថ្ងៃទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជៀប សួរ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល បានប្រាប់កម្ពុជាថ្មីថា ភាគីពាក់ព័ន្ធ មានដូចជា តំណាងម្ចាស់បំណុលរបស់ក្រុមហ៊ុន គ្រីស អែនណឺជី (Kris​ Energy) តំណាងកប៉ាល់ MT Strovolos និងរាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងរួចហើយ ក្នុងការដោះស្រាយលក់ប្រេងឆៅនេះ ដើម្បីចែក​ផលសេដ្ឋកិច្ចគ្នា។

លោកគូសបញ្ជាក់ថា ប្រេងឆៅជិត ៣០ម៉ឺនបារ៉ែលនេះ ក៏បានផ្ទេរចេញពីកប៉ាល់ MT Strovolos ទៅកប៉ាល់អ្នកទិញរួចហើយដែរ។

លោក ជៀប សួរ បានឱ្យដឹងដូច្នេះថា« កម្ពុជាយើងនឹងទទួលបានចំណូល ៧០ភាគរយ ក្រោយពីធ្វើការទូទាត់លើ​ការចំណាយពាក់ព័ន្ធផ្សេងៗ នឹងទទួលបានក្នុងរយៈពេល ៣០ថ្ងៃក្រោយពីផ្ទេរប្រេងហើយ ដោយគិតចាប់ពីថ្ងៃទី ១០ ខែ កញ្ញា កន្លងទៅ ដូច្នេះ ៣០ថ្ងៃទៀត ទើបយើងទទួលបានចំណូលនេះ»។

ចំពោះចំណូល ៧០ភាគរយដែលទទួលបាននេះ លោក ជៀប សួរ មិនទាន់អាចវាយតម្លៃបានអំពីថវិកានៅឡើយ ព្រោះត្រូវគណនាមធ្យមភាគ និងការចំណាយផ្សេងៗ ដូចជាការជួលកប៉ាល់ដឹកប្រេង ការថែទាំគុណភាពប្រេង ជាដើម។

លោក ម៉េង សក្តិ​ធារ៉ា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល ធ្លាប់បានវាយតម្លៃថា ប្រេងឆៅរបស់កម្ពុជា ដែលមានចំនួនជិត៣០ម៉ឺនបារ៉ែលនេះ អាចទទួលចំណូលបានប្រហែល ២០លានដុល្លារអាមេរិក ដោយក្នុងនោះ ប្រាក់តម្កល់ ៥លានដុល្លាររបស់ក្រុមហ៊ុន KrisEnergy ក៏នឹងក្លាយជាចំណូលរបស់កម្ពុជាផងដែរ។

លោក បណ្ឌិត ហុង វណ្ណៈ អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​ បានថ្លែងថា ទោះបីជាដំណោះស្រាយបានបញ្ចប់ក្តី តែកម្ពុជាមិនទទួលបានចំណូលច្រើនប៉ុន្មានទេ ដោយសារលទ្ធផលនៃដំណោះ​ស្រាយលើករណីនេះ ប្រើពេលយូរ ត្រូវចំណាយអស់ច្រើន។ លោកគាំទ្រចំពោះរាជរដ្ឋាភិបាល ចរចាលក់ប្រេងនេះ នៅក្រៅប្រទេសដោយមិនចាំបាច់ដឹកមកវិញ នាំខាតបង់អស់កាន់តែច្រើន។

សូមបញ្ជាក់ថា ដំណក់ប្រេងលើកដំបូង ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ត្រូវបានប្រកាសបូមពីប្លុក A ដែនសមុទ្រកម្ពុជា កាលពីចុងខែ ធ្នូ ឆ្នាំ២០២០។ ក្រុមហ៊ុន KrisEnergy របស់សិង្ហបុរី ទទួលបានសិទ្ធិបូមប្រេងរបស់កម្ពុជា ក្នុងប្លុក A នេះ។ ដោយសារប្រតិបត្តិការបូមប្រេងមិនបានល្អក្រុមហ៊ុននេះ បានប្រកាសក្ស័យធន មិនអាចបន្តអាជីវកម្មរបស់​ខ្លួនបាន។ មុនពេលប្រកាសក្ស័យធនក្រុមហ៊ុន KrisEnergy បានជួលនាវា MT Strovolos ដែលចតនៅតំបន់​គម្រោងប្រេងកាតអប្សរា ដើម្បីផ្ទុក និងផ្ទេរប្រេងឆៅ។

ក្រោយពីក្រុមហ៊ុន KrisEnergy ប្រកាសក្ស័នធន នាវា MT Strovolos ក៏បានបើកចេញពីដែនទឹកកម្ពុជា ដោយពុំមានការជូនដំណឹង ឬការអនុញ្ញាតណាមួយ ពីអាជ្ញាធរមានសមត្ថកិច្ច កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ដោយបាននាំយកប្រេងឆៅរបស់កម្ពុជា ចំនួន ២៩៥ ០០០បារ៉ែលចេញទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

កម្មករ-និយោជិត ទទួលបានប្រាក់ចូលនិវត្តន៍ ត្រូវបង់ភាគទានមក ប.ស.ស យ៉ាងតិច ១២ ខែ និងមានអាយុយ៉ាងតិច ៦០ ឆ្នាំ

កីឡា១៦ នាទីutes មុន

លោក​គ្រូ ឃួន ឡាប៊ូរ៉ាវី សូម​ទោស​ដែល​មិន​អាច​យក​ពាន​ជូន​ជាតិ

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

តើនរណា ស័ក្តិសមដឹកនាំកូរ៉េខាងត្បូង បើលោក Yoon ត្រូវដកតំណែងមែន?

សន្តិសុខសង្គម២៩ នាទីutes មុន

អាជ្ញាធរខណ្ឌទួលគោកចុះកាយបេតុងដែលពលរដ្ឋមួយគ្រួសារចាក់បិទមាត់លូ និងព្រមានវិធានការច្បាប់បើមិនចូលរួមសហការ

ជីវិតកម្សាន្ដ៤៦ នាទីutes មុន

តា វ៉ិចទ័រ ដាស់តឿនយុវជនទម្លាប់ខ្លួនឱ្យល្អ ពេលមានឱកាសឪពុកម្តាយទំនុកបម្រុងរៀនសូត្រ

Sokha Hotels

ព័ត៌មានពេញនិយម