ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនចិន Sinopharm ប្រកាសថា វ៉ាក់សាំងកូវីដរបស់ខ្លួនមានប្រសិទ្ធភាពសឹង៨០ភាគរយ
វ៉ាក់សាំងមួយដែលបង្កើតដោយក្រុមឱសថជាតិចិន (Sinopharm) ត្រូវបានគេរកឃើញថាមានប្រសិទ្ធភាព៧៩,៣៤ភាគរយប្រឆាំងនឹងជំងឺកូវីដ១៩បើយោងតាមការវិភាគបណ្តោះអាសន្ន។
ក្រុមហ៊ុនបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធនេះថា វ៉ាក់សាំងនេះត្រូវបានបង្ហាញថាមានសុវត្ថិភាពហើយអ្នកចូលរួមធ្វើតេស្តដែលទទួលបានការចាក់វ៉ាក់សាំង២ដូស បានផលិតអង់ទីគ័រកម្រិតខ្ពស់ប្រឆាំងនឹងវីរុសក្នុងអត្រា៩៩,៥២។ ក្រុមហ៊ុននិយាយថា ពួកគេក៏បានដាក់ពាក្យសុំជាផ្លូវការទៅនិយតករចិនសម្រាប់ការចុះបញ្ជីតាមលក្ខខណ្ឌផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ មានព័ត៌មានលម្អិតតិចតួចណាស់ដែលត្រូវបានផ្តល់ឲ្យ។
វ៉ាក់សាំងនេះកំពុងស្ថិតក្នុងការសាកល្បងនៅក្នុងប្រទេសជាច្រើនលើពិភពលោករួមទាំងអារ៉ាប់រួម ចក្រភពអង់គ្លេស ហ្សកដានី ប៉េរូនិងអាហ្សង់ទីនផងដែរ។
នៅថ្ងៃទី៩ខែធ្នូ អាជ្ញាធរសុខាភិបាលអារ៉ាប់រួមបាននិយាយថា វ៉ាក់សាំងនេះមានប្រសិទ្ធភាព៨៦ភាគរយនៅក្នុងការវិភាគបណ្តោះអាសន្ននៃការសាកល្បងដំណាក់កាលចុងក្រោយ។ វ៉ាក់សាំងនេះត្រូវបានអនុម័តរួចទៅហើយនៅក្នុងប្រទេសអារ៉ាប់រួមនិងបារ៉ែន។
វ៉ាក់សាំងនេះស្ថិតក្នុងចំណោមវ៉ាក់សាំងដែលបានប្រើប្រាស់រួចទៅហើយនៅក្នុងប្រទេសចិនក្រោមកម្មវិធីផ្តល់សិទ្ធិប្រើប្រាស់បន្ទាន់ដែលចាប់ផ្តើមនៅខែកក្កដា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ SCMP
ចុចអាន៖ អារ៉ាប់រួមចុះបញ្ជីវ៉ាក់សាំង Sinopharm របស់ចិន ក្រោយបង្ហាញប្រសិទ្ធភាព ៨៦ ភាគរយ
ចុចអាន៖ ក្រុមហ៊ុនឱសថចិនរង់ចាំការយល់ព្រមពីរដ្ឋាភិបាលដើម្បីនាំវ៉ាក់សាំងកូវីដ មកកាន់ទីផ្សារ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់