ព័ត៌មានជាតិ
ប៉ាណូផ្សាយពាណិជ្ជកម្មមួយកន្លែង ត្រូវបានអាជ្ញាធរស្រុកមណ្ឌលសីមា កាត់រុះរើចេញពីផ្លូវ
ប៉ាណូផ្សាយពាណិជ្ជកម្មមួយកន្លែងនៅទល់មុខវិទ្យាល័យ ហ៊ុន សែន ចាំយាម ត្រូវបានអាជ្ញាធរស្រុកមណ្ឌលសីមា ខេត្តកោះកុង ចុះកាត់រុះរើទម្លាក់មកដី ខណៈមានសភាពចាស់ទ្រុឌទ្រោមខ្លាំងបារម្ភសុវត្ថិភាពដល់អ្នកដំណើរ។
បន្ទាប់ពីទទួលព័ត៌មានក្នុងគ្រុបព័ត៌មានក្រុមអ្នកនាំពាក្យ និងប្រតិកម្មរហ័សរបស់រដ្ឋបាលខេត្តកោះកុង លោកស្រី ឈី វ៉ា អភិបាលស្តីទីខេត្ត បានដឹកនាំអភិបាលស្រុកមណ្ឌលសីមា អង្គភាពការិយាល័យជំនាញចុះពិនិត្យពីសភាពចាស់ទ្រុឌទ្រោមខ្លាំងនៃប៉ាណូពាណិជ្ជម្មនៅលើកំណាត់ផ្លូវជាតិលេខ៤៨ ទល់មុខវិទ្យាល័យចាំយាម។
លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា បានឱ្យដឹងនៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ថា តាមការណែនាំរបស់រដ្ឋបាលខេត្តកោះកុង លោក និងអាជ្ញាធរមូលដ្ឋាន ជួលរថយន្តស្ទូច និងក្រុមជាង ដើម្បីកាត់ប៉ាណូផ្សាយពាណិជ្ជកម្មនេះចុះមកដីហើយ បញ្ចៀសការបារម្ភ ឬគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋអ្នកដំណើរ។
លោកអភិបាលស្រុកមណ្ឌលសីមា បានឱ្យដឹងថា កាលពីយប់មិ្សលមិញថ្ងៃទី២៨ កញ្ញា អាកាសធាតុខ្យល់ភ្លៀងបានបក់បោកទៅលើផ្ទាំងប៉ាណូនេះ ដែលបង្កឱ្យបាក់បែកត្រង់ផ្នែកមួយចំនួនចាស់ផុយ អាស្រ័យហេតុនេះ ទើបលោកស្រីអភិបាលស្តីទីខេត្តកោះកុង សម្រេចចិត្តចាត់ឱ្យទីចាត់ការអន្តរវិស័យ អង្គភាពច្រកចេញតែមួយខេត្ត និងអាជ្ញាធរស្រុក កាត់ទម្លាក់មកដីជាបន្ទាន់។
លោក សុខ ភិរម្យ បន្ថែមថា ក្រោយការកាត់ប៉ាណូនេះហើយ អាជ្ញាធរនឹងអញ្ជើញម្ចាស់ក្រុមហ៊ុនផ្ទាំងប៉ាណូមកពិភាក្សា ដើម្បីជួសជុលកែលម្អជាផ្ទាំងប៉ាណូថ្មីរឹងមាំ ទើបអនុញ្ញាតឱ្យតម្លើងផ្សាយជាថ្មីម្តងទៀត។ ប៉ាណូផ្សាយពាណិជ្ជកម្មដែលមានសភាពចាស់ទ្រុឌទ្រោម មានកម្ពស់ជាង ១០ម៉ែត្រ និងទទឹងកាត់ផ្លូវជាតិលេខ៤៨ ជាង ៣០ម៉ែត្រ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ដោយអាជ្ញាធររក្សាទុកនៅទីតាំងដដែលជាបណ្តោះអាសន្នសិន ដោយសាររដ្ឋបាលស្រុក ឬអធិការដ្ឋានគរបាលស្រុកពុំមានកន្លែងដាក់រក្សាទុកនោះទេ៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?