Connect with us

ជីវិតកម្សាន្ដ

ម្ដាយ Naphat ចេញមុខមកបញ្ជាក់ទំនាក់ទំនងកូនប្រុសជាមួយ Baifern

បានផុស

នៅ

តារាសម្ដែងប្រុស Nine Naphat និងកំពូលតារាស្រី Baifern Pimchanok ទទួលបានការគាំទ្រយ៉ាងពេញ​ទំហឹងពីសំណាក់អ្នកគាំ​ទ្រ​ទាំ​ង​ក្នុង​ និង​ក្រៅ​ប្រទេស ចាប់តាំងពីឆ្នាំ ២០១៩ ក្រោយពីពួកគេទាំងពីរសម្ដែងក្នុងខ្សែភាពយន្តស្នេហាជាមួយគ្នាក្នុងរឿង “Friend Zone” ។ ក្រោយពេលសម្ដែងរឿងចប់ភ្លាម អ្នកទាំងពីរក៏ត្រូវបានទស្សនិកជនចាប់គូភ្លាមដែរ ដោយចង់ឱ្យពួកគេក្លាយជាគូស្នេហ៍ពិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកកាលសប្ដាហ៍មុន បន្ទាប់ពីការងាររួចរាល់ នៅក្នុងកម្មវិធី Fashion Week នៅទីក្រុង Milan ប្រទេសអ៊ីតាលី Naphat និង Baifern បានបង្ហោះរូបភាពដើរលេង និងញ៉ាំអាហារតាមផ្លូវជាមួយគ្នា ប្រៀបបាននឹងគូស្នេហ៍ ដែលនេះកាន់តែធ្វើឱ្យអ្នកគាំទ្រកើតចិត្តសង្ស័យថា តើពួកគេស្រឡាញ់គ្នាឬមិនមែន?

ក្រោយពីឃើញគេសង្ស័យពីទំនាក់ទំនងកូនៗខ្លាំងពេក ម្ដាយ Naphat ស្រាប់តែចេញមុខមកជម្រះមន្ទិលមហាជននៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនថា ពួកគេ​ពិត​ជា​មិត្ត​ភក្តិនឹង​គ្នាពិតមែន ហើយមិនមានអ្វីលើសពីមិត្តឡើយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ បង្ហោះរូបលើកនេះ Baifern ត្រូវអ្នកគាំទ្រសង្ស័យ លួចកែបបូរមាត់

ចុចអាន៖ ដៃគូ ៤រូប សក្តិសមឥតទាស់ជាមួយ Baifern អ្នកគាំទ្រចង់ឱ្យសម្ដែងរួមគ្នាម្ដងហើយម្ដងទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម