ព័ត៌មានជាតិ
បន្ទប់ស្នាក់នៅជាង៥០% ក្នុងខេត្តកំពត ភ្ញៀវទេសចរកក់រួចជាស្រេច ដើម្បីស្នាក់នៅ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ក្នុងចំណោមសេវាស្នាក់នៅជាង៣០០កន្លែង គឺមានភ្ញៀវទេសចរមកកក់ដើម្បីស្នាក់អាស្រ័យប្រមាណ ៥៥%។ លោកបានបន្ថែមថា បើគិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ ក្នុងចំណោមសេវាស្នាក់នៅសរុបជាង៣០០កន្លែង ដែលមានចំនួនជាង៤,០០០បន្ទប់ ត្រូវបានភ្ញៀវមកពីបណ្តាខេត្តនានា មកកក់ និងស្នាក់នៅជាបណ្តើរហើយ។
លោក សយ ស៊ីណុល បានបញ្ជាក់ផងដែរថាថ្វីត្បិតមនុស្សសម្រុកមកឆ្លងឆ្នាំនៅខេត្តកំពតច្រើនបែបនេះក្តី ប៉ុន្តែក្នុងនាមលោកជាស្ថាប័នជំនាញ បានណែនាំដល់អ្នកផ្តល់សេវាស្នាក់នៅធ្វើយ៉ាងណាត្រូវរៀបចំឲ្យប្រកាន់នូវភាពអនាម័យ ពិសេសក្នុងសណ្ឋាគារ ផ្ទះសំណាក់ រីស៊ត ឬបឹងហ្គាឡូត៍ ត្រូវមានការត្រួតពិនិត្យ ដោយតម្រូវឲ្យមានជែល ឬអាកុល សម្រាប់លាងដៃ និងម៉ាសជាប្រចាំ។ធ្វើបែបនេះដើម្បីចូលរួមទប់ស្កាត់កុំឲ្យមានការចម្លងជំងឺកូវីដ១៩ នៅតាមសហគមន៍របស់យើង។
លោកបានបញកជាក់ទៀតថា បើទោះជាយើងកំពុងជួបនូវវិបត្តិកូវីដ១៩ បែបនេះក៏ដោយ ប៉ុន្តែបើគិតពីតួលេខភ្ញៀវទេសចរក្នុងស្រុក ហើយបើធៀបកាលពីឆ្នាំមុនគឺភ្ញៀវមានកំណើនគ្រាន់បើ។ចំពោះថ្ងៃឆ្លងឆ្នាំខាងមុខនេះ លោកជឿជាក់ថា ពិតជាមានភ្ញៀវចូលមកខេត្តកំពតកាន់តែច្រើនជាងនេះទៅទៀត៕
សេង ណារិទ្ធ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់