ជីវិតកម្សាន្ដ
ខ្លាំងមែន!!! ចេញលទ្ធផលហើយ តន់ ចន្ទសីម៉ា មានអ្នកចូលទស្សនា៥២៥លានដង ក្នុងឆ្នាំ២០២០
នៅសល់តែ១ថ្ងៃទៀតទេ ឆ្នាំ២០២០នេះ នឹងត្រូវឆ្លងចូលឆ្នាំ២០២១ហើយ បើនិយាយពី views បទ ចម្រៀងរបស់ តន់ ចន្ទសីម៉ា វាពិតជាមិនគួរឲ្យជឿ ដែលតារាចម្រៀងវ័យក្មេងរូបនេះ ប្រើពេល មិនដល់មួយឆ្នាំវ៉ាដាច់គេទាំងអស់ មានអ្នកចូលទស្សនាសរុបរហូតដល់ទៅ៥២៥M ។ នេះបើ តាមបង្ហាញឲ្យ ដឹងមុននេះបន្តិច លើផេកផ្លូវការ របស់ផលិតកម្ម Galaxy Navatra។
ផ្អែកតាមរបាយការណ៍ពីផេកផ្លូវការ របស់ផលិតកម្ម Galaxy Navatra អាចនិយាយបានថា តន់ ចន្ទសីម៉ា គឺជាកំពូលតារាចម្រៀងក្មេងម្នាក់ ដែលមានអ្នកទស្សនាច្រើនជាងគេ នៅកម្ពុជាក្នុងឆ្នាំ២០២០នេះ មានរហូតដល់ទៅជាង៥២៥M លានដងឯណោះ។
ក្នុងចំណោមល្បីៗ របស់នាងគេឃើញបទ “ឡាន សារ៉ែន ” បានឈរនៅលេខរៀងទី១ ដោយ មានអ្នក views រហូតដល់ទៅ ៣១.៩០M ត្រឹមតែ១០ខែ លេខរៀងទី២ បទ” ដណ្ដឹងអូនទៅ” មាន អ្នក viewsរហូតដល់ទៅ ២៩.៨០M ត្រឹមតែ៩ខែ លេខរៀងទី៣ បទ “ចង់សុំ Wifi “មាន អ្នក viewsរហូតដល់ទៅ២៥.០០M ត្រឹមតែ៥ខែប៉ុណ្ណោះ។
តាមការវាយតម្លៃរបស់លោក យឹម តាស្រង់ អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម Galaxy Navatra នៅឆ្នាំ២០២១ តន់ ចន្ទសីម៉ា នឹងឈរលំដាប់កំពូលបន្តទៀត ហើយ views បទចម្រៀងរបស់ នាងនឹងកើនឡើងដល់ទៅ ១០០០លានដង ដែលចំនួននេះ គឺពិបាកនឹងមានតារាចម្រៀងរូប ណាអាចដណ្ដើមតំណែងនាងបាននោះឡើយ នេះបើផ្អែកតាមសន្ទុះនៃការគាំទ្របទពិសោធន៍ ភាពរីកចម្រើនរបស់នាង។ បែបណាក្ដី អ្នកគាំទ្រក៏ដូចជាអ្នកសិល្បៈទាំងអស់កំពុងតែចាំមើល ថា តើអាចមានតារាចម្រៀងណា ដែលអាចដណ្ដើមតំណែង តន់ ចន្ទសីម៉ា បានក្នុងទសវត្សរ៍ថ្មី នេះ!៕
អត្ថបទ៖ ស៊ុន ហួត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?