Connect with us

ព័ត៌មានជាតិ

ខេត្តព្រះសីហនុចាប់ផ្តើមត្រួតពិនិត្យទីតាំងអាជីវកម្ម សណ្ឋាគារ កាស៊ីណូ និងអគារស្នាក់នៅរួមដើម្បីលុបបំបាត់ការជួញដូរមនុស្ស

បានផុស

នៅ

ខេត្តព្រះសីហនុបានចាប់ផ្តើមចុះត្រួតពិនិត្យទីតាំងអាជីវកម្ម សណ្ឋាគារ កាស៊ីណូ និងអគារស្នាក់នៅរួមដើម្បីប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ការចុះត្រួតពិនិត្យទីតាំងអាជីវកម្ម សណ្ឋាគារ កាស៊ីណូ និងអគារស្នាក់នៅរួមនេះបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តកាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ដឹកនាំដោយលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងស្មារតីអង្គប្រជុំគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានសម្រេចបង្កើតក្រុមការងារប្រតិបត្តិការចំនួន០៣ ក្រុម ដើម្បីចុះត្រួតពិនិត្យនៅតាមទីតាំងអាជីវកម្ម សណ្ឋាគារ កាស៊ីណូ និងអគារស្នាក់នៅរួមនៅក្នុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅក្នុងនោះអង្គប្រជុំបានសម្រេចឱ្យក្រុមការងារប្រតិបត្តិការចំនួន០៣ក្រុមចុះត្រួតពិនិត្យនៅតាមទីតាំងអាជីវកម្មសណ្ឋាគារ កាស៊ីណូ និងអគារស្នាក់នៅរួមនៅក្នុងក្រុង​ព្រះសី​ហនុ ដើម្បីប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវក​ម្មផ្លូវភេទ។
-ចុះត្រួតពិនិត្យអំពីភាពស្របច្បាប់ នៃជនបរទេស និងភាពស្របច្បាប់នៃការប្រើប្រាស់កម្លាំងពលកម្ម ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ នៃព្រះរាជាណាចក្រកម្ពុជា។
-ចុះត្រួតពិនិត្យលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណអាជីវកម្ម ប័ណ្ណប៉ាតង់ និងឯកសារពាក់ព័ន្ធដទៃផ្សេងទៀត
-ចុះត្រួតពិនិត្យ និងបង្ក្រាបករណីការជួញដូរមនុស្ស ការចាប់បង្ខាំងមនុស្ស ការធ្វើទារុណកម្មការ​បង្ខំឱ្យធ្វើ​ការ ការជំរិតទារប្រាក់…។ល។

-ចុះត្រួតពិនិត្យ និងបង្ក្រាបករណី ការផលិត ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន
-ចុះត្រួតពិនិត្យ និងបង្ក្រាបករណី ការជួញដូរ និងប្រើប្រាស់អាវុធខុសច្បាប់
-រាល់ការចុះអនុវត្តការងារត្រូវមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ
-ធ្វើកំណត់ហេតុរាល់ការចុះត្រួតពិនិត្យទីតាំងនីមួយៗ និងបូកសរុបលទ្ធផលការងាររាយការណ៍ជូនឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
-រៀបចំកសាងសំណុំឯកសារស្របតាមនីតិវិធី ដើម្បីបញ្ជូនទៅតុលាការ
-ប្រធានក្រុមការងារនីមួយៗ អាចប្រគល់សិទ្ធិដឹកនាំជូនអនុប្រធានក្រុម ដើម្បីដឹកនាំក្រុមការងារចុះបំពេ​ញ​ភា​រកិច្ចនៅទីតាំងណាមួយតាមស្ថានភាពជាក់ស្តែង
-ថតវីដេអូសកម្មភាព និងថតរូបភាពប្រតិបត្តិការតាមទីតាំងនីមួយៗសម្រាប់ទុកជាឯកសារ ក្រុមការងារនីមួយៗមានសិទ្ធិប្រើប្រាស់មន្ត្រីក្រោមឱវាទទៅតាមទំហំការងារជាក់ស្តែង
-អនុវត្តភារកិច្ចផ្សេងៗទៀតតាមការដឹកនាំចង្អុលបង្ហាញពីលោកប្រធានគណៈបញ្ជាការឯ​កភាពរដ្ឋ​បា​លខេត្ត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម