សន្តិសុខសង្គម
ច្រកអន្តរជាតិដូងចាប់ផ្តើមបិទរថយន្តតូចមិនឲ្យចរាចរឆ្លងកាត់ដោយសារកម្ពស់ទឹកកំពុងកើនឡើង
ច្រកអន្តរជាតិដូងដែលស្ថិតនៅព្រំដែនកម្ពុជា-ថៃ កំពុងត្រូវបានផ្អាកការធ្វើចរាចរ សម្រាប់រថយន្ត ធុនតូចជាបណ្តើរៗហើយ បន្ទាប់ពីទឹកជំនន់កំពុងវាយលុក។

នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ ទឹកជំនន់នៅតាមអូរព្រំដែនកម្ពុជា-ថៃ កំពុងចាប់ផ្តើមហក់ឡើងជាបណ្តើរៗហើយ បន្ទាប់ពីស្រុកចំនួន៣នៅតាមខ្សែបន្ទាត់ព្រំដែនថៃលិចលង់ផលដំណាំ និងហេដ្ឋារចនាសម្ព័ន្ធ អស់មួយចំនួន នាពេលថ្មីៗនេះរួចមក។
បើតាមប្រភពមួយចំនួនបាននិយាយថា នៅព្រឹកនេះ គេសង្គេតឃើញថា ទឹកអូរព្រំដែនចាប់ផ្តើមហក់ឡើងយ៉ាងលឿនបំផុត បង្កទៅជាលិចផ្លូវឆ្លងកាតច្រកអន្តរជាតិដូង ស្ថិតក្នុងភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលទឹកនេះ អាចមានប្រភពមកពីប្រទេសថៃផង និងទឹកភ្លៀងផង។

រយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ទឹកចាប់ផ្តើមគំហុកយ៉ាងខ្លាំង ដែលតម្រូវឲ្យសមត្ថកិច្ចផ្អាកការធ្វើចរាចរសម្រាប់រថយន្តធុនតូចជាបណ្តោះអាសន្ន ព្រោះខ្លាចមានគ្រោះថ្នាក់ណាមួយជាយថាហេតុ ព្រោះដោយសារតែទឹកមានកំពស់ខ្ពស់ហើយ ដោយរង់ចាំដល់ទឹកស្រកទើបអនុញ្ញាតឲ្យធ្វើចរាចរជាធម្មតាឡើងវិញ។ សម្រាប់សន្ទុះទឹកនៅម៉ោង ៩ ព្រឹកនេះ គឺនៅតែបន្តឡើងឥតស្រាកស្រាន្ត៕


អត្ថបទ ៖ សោ និយមរ័ត្ន

-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច