ព័ត៌មានជាតិ
អភិបាលខណ្ឌទួលគោក បញ្ជាលុបបំបាត់ទីតាំងជួសជុលកែច្នៃម៉ូតូនៅឃ្លាំងរំសេវ ដោយទីតាំងខ្លះឈូសលេខតួ លេខម៉ាស៊ីនម៉ូតូ
លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានដាក់បទបញ្ជាឲ្យរដ្ឋបាលខណ្ឌទួលគោក ចេញសេចក្តីជូនដំណឹង ដោយត្រូវលុបបំបាត់ឲ្យអស់ ចំពោះទីតាំងដែលជួសជុល កែច្នៃម៉ូតូគ្រប់ប្រភេទ នៅតំបន់ឃ្លាំងរំសេវ ព្រោះវាជាដើមចមបង្កើតឲ្យមានបទល្មើសព្រហ្មទណ្ឌ។
ការដាក់បទបញ្ជារបស់លោក ជា ពិសី បានធ្វើឡើងនៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៤០ របស់ក្រុមប្រឹក្សាខណ្ឌទួលគោក ក្រោមវត្តមានលោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក។
លោក ជា ពិសី មានប្រសាសន៍ថា ដើម្បីឲ្យនៅមុខគ្រឹះស្ថានសិក្សារបស់រដ្ឋនានា នៅក្នុងមូលដ្ឋានខណ្ឌទួលគោក មានសោភណ្ឌភាព និងសណ្តាប់ធ្នាប់ល្អ លោកស្នើឲ្យលុបបំបាត់ឲ្យអស់ ចំពោះការលក់ដូរនៅមុខសាលាទាំងនេះ។ បន្ថែមពីនេះទៀត ចំពោះការបើកអាជីវកម្មជួសជុល កែច្នៃម៉ូតូគ្រប់ប្រភេទ នៅតំបន់ឃ្លាំងរំសេវ គឺមិនអនុញ្ញាតឲ្យធ្វើអាជីវកម្មទៀតទេ ដោយហេតុថា ទីតាំងខ្លះជាទីតាំងកែច្នៃ ឈួសលេខតួ លេខម៉ាស៊ីនម៉ូតូ ដែលជាដើមចមបង្កើតឲ្យមានបទល្មើសព្រហ្មទណ្ឌ។
លោកបញ្ជាក់ថា ម៉ូតូដែលត្រូវចោរលួច ប្លន់ មានជីភីអេស មកបាត់សញ្ញានៅតំបន់ឃ្លាំងរំសេវនេះ តែបើឃើញ ក៏ឃើញតែជីភីអេស ម៉ូតូត្រូវបានគេយកទៅបាត់។ ដូច្នេះ អាជ្ញាធរត្រូវលុបបំបាត់ការបើកអាជីវកម្មជួសជុល កែច្នៃម៉ូតូគ្រប់ប្រភេទនៅតំបន់ឃ្លាំងរំសេវនេះ ដោយទី១. វាកាត់បន្ថយបទល្មើសព្រហ្មទណ្ឌ លួច ប្លន់ម៉ូតូ។ ទី២. វាធ្វើឲ្យមូលដ្ឋានខណ្ឌទួលគោក មានសោភណ្ឌភាព និងសណ្តាប់ធ្នាប់ល្អ ។
លោក ជា ពិសី បន្ថែមទៀតថា សម្រាប់កុងស៊ីបញ្ចាំ នៅក្នុងមូលដ្ឋានខណ្ឌទួលគោក មានចំនួន ៥៤ ដោយក្នុងចំនួននេះសុទ្ធតែមានច្បាប់ តែមិនមានច្បាប់ទីតាំងពីអាជ្ញាធរនោះទេ។ កុងស៊ីបញ្ចាំខ្លះ យកការប្រាក់ស្រេចតែចិត្ត មិនបានអនុវត្តទៅតាមក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុឡើយ។ ដោយឡែកសម្រាប់ល្បែងស៊ីសង នៅក្នុងមូលដ្ឋានខណ្ឌទួលគោក អាជ្ញាធរបានពិនិត្យចំនួន ១១៥ទីតាំង បង្ក្រាបបានចំនួន ៤ទីតាំង និងឃាត់ខ្លួនមនុស្សបានចំនួន ១១នាក់៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២២ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ