ព័ត៌មានអន្ដរជាតិ
បំផ្ទុះគ្រាប់បែកអត្តឃាត ពេលសិស្សកំពុងប្រលងនៅ អាហ្វហ្គានីស្ថាន ស្លាប់មនុស្ស ១៩នាក់
ការបំផ្ទុះគ្រាប់បែកអត្តឃាត នៅមជ្ឈមណ្ឌលអប់រំមួយកន្លែងក្នុងទីក្រុងកាប៊ុល បានសម្លាប់មនុស្សយ៉ាងតិច ១៩នាក់ ភាគច្រើនត្រូវបានគេជឿថាជាស្ត្រីវ័យក្មេង ដែលនេះគូសបញ្ជាក់ពីស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺន ក្នុងរដ្ឋធានីអាហ្វហ្គានីស្ថាន។
ការផ្ទុះ បានកើតឡើងនៅមជ្ឈមណ្ឌលអប់រំ Kaaj ក្នុងសង្កាត់ Hazara ដែលជាតំបន់សម្បូរជនជាតិភាគតិច ហើយបានប្រឈមមុខនឹងការគាបសង្កត់ជាយូរមកហើយ។
សិស្សានុសិស្ស កំពុងប្រលងចូលសកលវិទ្យាល័យ នៅម៉ោង ៧ និង ៣០ នាទីព្រឹកថ្ងៃសុក្រ នៅពេលការផ្ទុះបានកើតឡើង។ អ្នកនាំពាក្យប៉ូលិសក្រុងកាប៊ុល លោក Khalid Zadran បានប្រាប់ CNN ថា មនុស្សយ៉ាងតិច ១៩ នាក់បានស្លាប់ និង ២៧ នាក់ផ្សេងទៀតរងរបួស។
ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។
គួរបញ្ជាក់ថា ការវាយប្រហារជាបន្តបន្ទាប់ក្នុងទីក្រុងកាប៊ុល បានឆក់យកជីវិតមនុស្សរាប់សិបនាក់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
កាលពីដើមខែនេះ បុគ្គលិកស្ថានទូតរុស្ស៊ីពីរនាក់ ស្ថិតក្នុងចំណោមមនុស្ស ៦ នាក់ ដែលត្រូវបានសម្លាប់ក្នុងការបំផ្ទុះអត្តឃាតជិតស្ថានទូតរុស្ស៊ី ហើយកាលពីខែសីហា ការផ្ទុះនៅវិហារឥស្លាមអំឡុងការអធិស្ឋានពេលល្ងាច បានសម្លាប់មនុស្ស ២១ នាក់ និង ៣៣ នាក់ទៀតរងរបួស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ មេដឹកនាំក្រុមអាល់កៃដា ត្រូវអាមេរិកសម្លាប់ ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៩ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍២៤ ម៉ោង ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍