ព័ត៌មានជាតិ
ពលរដ្ឋរងគ្រោះដោយទឹកជំនន់២០០គ្រួសារ ទទួលអំណោយពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ធំ
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ធំ ចុះចែកគ្រឿងឧបភោគបរិភោគជួយសង្រ្គោះបន្ទាន់ដល់ប្រជាពលរដ្ឋខ្វះខាតស្បៀងអាហារ ក្នុងអំឡុងពេលទឹកជំនន់ នៅឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក។

ក្នុងឱកាសនោះដែរ ឯកឧត្តមលើកឡើងថា ការផ្ដល់អំណោយនៅពេលនេះដោយសារបងប្អូនប្រជាពលរដ្ឋទាំងអស់បានជួបការលំបាកក្នុងធ្វើដំណើរមកទិញទំនិញផ្សេងៗ ចាប់តាំងពីភូមិឋានរបស់ពួកគាត់ទទួលរងផលប៉ះពាល់គ្រោះទឹកជំនន់។ ការផ្តល់ស្បៀងអាហារសង្រ្គោះបន្ទាន់នេះ មិនបានចែកជូនគ្រប់ក្រុមគ្រួសារនោះទេ គឺយើងចែកជូនអ្នកមានជីវភាពលំបាកជាងគេ ខ្វះខាតជាងគេ ក្នុងមូលដ្ឋាន។

ទន្ទឹមជាមួយការទទួលបានគ្រឿងឧបភោគបរិភោគនេះ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរស់នៅដោយការប្រុងប្រយ័ត្នខ្ពស់អំពីសុវត្ថិភាពចំណីអាហារ និងហាមឃាត់ក្មេងតូចៗកុំឲ្យទៅលេងទឹក ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។ នៅពេលរដូវទឹកសម្រកទៅវិញ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់សូមទៅមើល ស្រូវស្រែរៀងៗខ្លួន ដើម្បីទប់ទឹក កុំឲ្យក្រោយពីរដូវទឹកជំនន់បែរជាមានដំណឹងថាស្រូវគ្មានទឹកគ្រប់គ្រាន់ទៅវិញ។ ទាំងអស់នេះ គឺជាការផ្តាំផ្ញើរ សាកសួរសុខទុក្ខពីចម្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែងតែគិតគូពីសុខទុក្ខ ប្រជាពលរដ្ឋគ្រប់ពេលវេលា។

លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក បញ្ជាក់ផងដែរថា ស្ថានភាពទឹកជំនន់ក្នុងស្រុកប្រាសាទបល្ល័ង្ក កម្ពស់ទឹកចាប់ផ្ដើមហក់ឡើងចាប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានធ្វើឱ្យប៉ះពាល់ដល់ឃុំចំនួន៤រួមមាន ឃុំសាគ្រាម ឃុំដូង ឃុំផាន់ញើម និងឃុំក្រយា បង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ ដោយឡែក ឃុំសាគ្រាម បានទទួលរងផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ សាលារៀនចំនួន០៦កន្លែង វត្តអារាមចំនួន០៣ មណ្ឌលសុខភាពចំនួន០១កន្លែង ទឹកលិចក្រោមផ្ទះប្រជាពលរដ្ឋចំនួន២៧៥ខ្នង លើភូមិចំនួន០៩ ទឹកលិចផ្លូវកៅស៊ូចំនួន៨,៤០០ ម៉ែត្រ ទឹកលិចផ្លូវលំចំនួន៩,០០០ម៉ែត្រ ទឹកលិចស្ពានចំនួន០៥ និងហូរដាច់ស្ពានចំនួន០១ ស្រូវដែលរងផលប៉ះពាល់ ចំនួន៨១៤ហិចតា ប៉ះពាល់ដល់ដំណាំស្រូវកណ្តាល៤៧២ហិចតា ដំណាំផ្សេងៗសរុបចំនួន៥៣៣ហិចតា និងដំឡូងមីចំនួន៥៣៣ហិចតាផងដែរ៕
អត្ថបទ៖ ឈាង មករា




-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?