ជីវិតកម្សាន្ដ
សាយ សៀរ៉ា ត្អូញត្អែរចង់ឈប់ពីសិល្បៈ ខណៈការងារត្រូវគេមើលរំលង
តារាសម្តែងប្រុសលោក សាយ សៀរ៉ា ស្របពេលដែលការងារសិល្បៈបច្ចុប្បន្នហាក់មានភាព ស្ងប់ស្ងាត់ខ្លាំង ស្ទើររកលុយចាយគ្មាននោះ ស្រាប់តែលោកចេញមកត្អូញត្អែរហើយពោលពាក្យយ៉ាងកម្សត់ដោយចង់លាឈប់ពីវិថីមួយនេះ។

ជាមួយគ្នានៃការប្រកាសយ៉ាងភ្ញាក់ផ្អើលពីសំណាក់តារាសម្តែងលោក សាយ សៀរ៉ា ខាងលើនេះលោកក៏បានទទូចស្នើសុំដល់បណ្តាផលិតករ និងអ្នកដឹកនាំរឿងព្រមទាំងផលិតកម្មក្នុងស្រុកមេត្តាផ្តល់ឱកាសចំពោះតារាសម្តែងប្រុស-ស្រីជើងចាស់ ដើម្បីមានលទ្ធភាពបង្ហាញវត្តមានសម្តែងរកប្រាក់កម្រៃចិញ្ចឹមជីវិតផងដែរ។
លោក សាយ សៀរ៉ា បានប្រកាសពីទស្សនៈរបស់ខ្លួនថា ថ្ងៃនេះសប្បាយចិត្តបានទទួលការងារថតស្ពត ១ រយៈពេល ១ ខែ បានមានការងារ ១ មើលទៅកាងារសិល្បៈខ្ញុំប្រហែលជាឆ្ងាយពីគ្នាហើយ បើខ្ញុំឈប់បងប្អូនគិតមិចវិញ។ បើយើងនៅរង់ចាំការងារសិល្បៈទៀតដាច់បាយហើយ បើមានប្រពន្ធវិញ គឺចិញ្ចឹមគេមិនរស់ទេ។ លោកថា អ្នកសិល្បៈខ្លះគេមានការងារធ្វើមានលុយចាយ អ្នកសិល្បៈខ្លះអត់មានការងារធ្វើអត់មានលុយចាយទេដូចជារូបខ្ញុំ ពេលខ្លះរកតែ ១ ម៉ឺនរៀលនៅក្នុងខ្លួនក៏គ្មានដែរ។

តារាសម្តែងលោក សាយ សៀរ៉ា បន្ថែមថា បើសិនជាលោកប្រាប់គេថា អត់លុយ គឺគេមិនជឿទេ គេថាយើងជាអ្នកសិល្បៈមានលុយច្រើន ដូច្នេះសូមបងប្អូនអ្នកដឹកនាំរឿងជួយៗមើលតួចាស់ៗផងមិនថាលោកឬបងប្អូនម៉ែៗឪៗទេ អ្នកដែលគាត់នៅថតនៅស្រលាញ់សិល្បៈឲ្យកាងារគាត់ធ្វើផង។ បើមិនហៅទេពួកគាត់បាត់មុខអស់ហើយពីសិល្បៈ មានអ្នកសិល្បៈច្រើនដែលគាត់គេអត់ហៅថត។
គេតក់សម្គាល់ថា នេះមិនមែនទើបជាលើកទី ១ នោះទេ ដែលតារាចម្រៀងរូបសង្ហាលោក សាយសៀរ៉ា បានចេញមុខត្អូញត្អែរនឹងទទូចស្ទើរដល់ផលិតករព្រមទាំងអ្នកដឹកនាំរឿងផ្តល់ឱកាសចំពោះ តារាសម្តែងជើងចាស់ ពោលគឺមានអ្នកសិល្បៈមួយចំនួនរួចមកហើយដែលធ្លាប់ចេញមកនិយាយពាក់ព័ន្ធបញ្ហានេះដូចគ្នាផងដែរ៕


អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ