Connect with us

ព័ត៌មានជាតិ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប និងឥណ្ឌា សម្ពោធព្រះគណេស និងរូបសំណាកលោក ធារូវ៉ាលលូវើរ ទស្សនវិទូឥណ្ឌា

បានផុស

នៅ

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តសៀមរាប និងឥណ្ឌា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានសម្ពោធព្រះគណេស និងរូបសំណាកលោក ធារូវ៉ាលលូវើរ ទស្សនវិទូឥណ្ឌា និងបានប្រសិទ្ធិនាមទីតាំងនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប នេះ ជាសួនច្បារមិត្តភាពកម្ពុជា ឥណ្ឌា។

ពិធីសម្ពោធនេះ មានការចូលរួមពីសំណាក់លោកជំទាវ ចន្ទីរ៉ា ព្រីយ៉ាងហ្គា រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនសិល្បៈ និងវប្បធម៌ ខេត្តពូឌុចឆឺរី នៃប្រទេសឥណ្ឌា លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មួន សុភាព បានថ្លែងស្វាគមន៍ចំពោះគណៈប្រតិភូឥណ្ឌាដែលបានមកធ្វើទស្សនកិច្ចខេត្តសៀមរាប និងបានចូលរួមសម្ពោធព្រះគណេស និងរូបសំណាកលោក ធារូវ៉ាលលូវើរ ទស្សនវិទូឥណ្ឌា នៅទឹកដីពិសិដ្ឋ ជាទឹកដីរបស់ព្រះ ដែលគេហៅថា កម្ពុជាដេស្សា។ លោកបានបន្តថា ទំនាក់ទំនងដ៏ល្អប្រពៃនេះ នឹងកើតឡើងជាបន្តបន្ទាប់ជារាងរាល់ឆ្នាំ ហើយមិត្តភាពភាពកម្ពុជា ឥណ្ឌា កាន់តែល្អប្រសើរឡើងជារាងរហូត។ ហើយទំនាក់ទំនងដ៏ល្អនេះ នឹងធ្វើឱ្យប្រជាជនឥណ្ឌាមកទស្សនាកម្ពុជាកាន់តែច្រើន ជាពិសេសការមកទស្សនាអង្គរវត្ត។

លោកជំទាវ ចន្ទីរ៉ា ព្រីយ៉ាងហ្គា រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនសិល្បៈ និងវប្បធម៌ ខេត្តពូឌុចឆឺរី នៃប្រទេសឥណ្ឌា បានមានប្រសាសន៍ថា ខេត្តសៀមរាប គឺជានៅទឹកដីពិសិដ្ឋ ជាទឹកដីរបស់ព្រះ ដែលគេហៅថា កម្ពុជាដេស្សា ហើយលោកជំទាវពិតជាមានការសប្បាយចិត្ត នៅពេលដែលបានមកដល់ទឹកដីនេះ និងបានឃើញប្រជាជនកម្ពុជាមានភាពរុះរាយរាក់ទាក់ និងទទួលគណៈប្រតិភូប្រទេសឥណ្ឌយ៉ាងកក់ក្តៅ។ ដោយសារតែខេត្តសៀមរាប ជាទឹកដីរបស់ព្រះ គណៈប្រភូឥណ្ឌនឹងទៅទស្សនាតំបន់ប្រាសាទ និងតំបន់មួយចំនួនដូចជា នៅក្បាលស្ពាន ទីនោះមានព្រះជាច្រើនដែលទាក់ទងព្រហ្មញ្ញសាសនា ដែលជនជាតិឥណ្ឌាមានការគោរពយ៉ាងខ្លាំង។

ព្រះគណេស គឺជាទេវតានៃព្រហ្មញ្ញសាសនា ហិណ្ឌូសាសនា ព្រះវេទ និងជាទេពរបស់ឥណ្ឌា ខ្លួនជាមនុស្ស ក្បាលសត្វដំរី និងមានដៃចំនួន៤។ ព្រះអង្គ ជាទេពតំណាងឱ្យការប្រឆាំនឹងសេចក្តីស្មុកស្មាញ និងជាអ្នកផ្តល់សេចក្តីសម្រេចកិច្ចការផ្សេងៗ ហើយព្រះអង្គក៏ជាជាទេពសម្រាប់ប្រចាំសិល្បវិទ្យានៃក្រុមសិល្បករផងដែរ។ ដូនតាខ្មែរបានទទួលឥទ្ធិពលពី​ព្រហ្មញ្ញសាសនាពីយូលង់ណាស់មកហើយនឹងបន្តគោរពរហូតដល់សព្វថ្ងៃនេះ៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៦ នាទីutes មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ២ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

កីឡា៣ ម៉ោង មុន

ថៃ​គ្រោងអញ្ជើញ​វៀតណាម​ចូល​រួមប្រកួត​ពាន King’s Cup 2025

ចរាចរណ៍១២ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១២ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១៣ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ៥ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម