Connect with us

ព័ត៌មានជាតិ

ពលរដ្ឋមករស់នៅតំបន់អភិវឌ្ឍភូមិធម្មជាតិរុនតាឯក ទទួលបានការគិតគូរពី​រាជរដ្ឋាភិបាល

បានផុស

នៅ

ពលរដ្ឋដែលយល់ព្រមរើលំនៅដ្ឋានពីមាត់ស្ទឹងសៀមរាបនិងតំបន់១និងតំបន់២ មករស់នៅតំបន់អភិវឌ្ឍភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯកស្រុកបន្ទាយស្រី ទទួលបានមាន់,ចំណីមាន់និងត្ រីពីក្រុមការងាររបស់មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប។

អ្នកម៉ីងមឿន ណាក់ អាយុ៥៨ឆ្នាំជាពលរដ្ឋរស់នៅមាត់ស្ទឹងសៀមរាប បានស្ម័គ្រចិត្តរុះរើផ្ទះមកសង់លំនៅដ្ឋានទំហំ ២០គុណនិង៣០ ដោយក្តីត្រេកអរនៅភូមិធម្មជាតិរន្ធតាឯក។

អ្នកម៉ីងបន្តថា គ្រួសាររបស់គាត់មានជីវភាពធូរធារគួរសម ដោយសារមានការគិតគូរពីអាជ្ញាធរក៏ដូចជាមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប ដែលបានចែកមាន់ ត្រីនិងដំណាំកសិកម្មដល់ពួកគាត់។

លោកពូផុន សារី ប្រធានប្រជាការពារក្នុងភូមិធម្មជាតិរុនតាឯកបានឲ្យដឹងថា សព្វថ្ងៃនេះមានពលរដ្ឋមករស់នៅភូមិធម្មជាតិរុនតាឯក ច្រើនដោយសារតែអាជ្ញាធរបានគិតគូរដល់ពួកគាត់ដែលមករស់នៅទីនេះ។ ក្នុងនាមអាជ្ញាធរលោកសូមសម្ដែងនូវការដឹងគុណដល់ប្រមុខនៃរាជរដ្ឋាភិបាលដែលបានគិតគូរដល់ពួកគាត់ឲ្យមានជីវភាពល្អប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា នៅពាក់កណ្តាលខែកញ្ញានេះ ក្រុមការងារបានចុះទៅដល់ភូមិធម្មជាតិរុនតាឯក ដើម្បីបណ្តុះបណ្តាលបច្ចេកទេសបសុពេទ្យ ចែកកូនមាន់ និងចំណីមាន់ ដល់ពលរដ្ឋសរុបប្រមាណជាង១០០គ្រួសារ។

លោកបន្តថា ដើម្បីសម្រួលជីវភាពគ្រួសារពលដ្ឋឲ្យបានល្អប្រសើរ ក្រុមការងារនឹងបន្តចែកជូនដល់ពលរដ្ឋថែមទៀត នៅពេលដែលពួកគាត់រើលំដ្ឋានមករស់នៅតំបន់អភិវឌ្ឍភូមិធម្មជាតិរុនតាឯក។

ស្រដៀងគ្នានេះដែរ លោកធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា ក្រុមការងារចុះបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមត្រីអណ្តែងដល់កសិករចំនួន២៤គ្រួសារ និងចែកកូនត្រីពូជដល់កសិករ ចំនួន២៤គ្រួសារ ក្នុង១គ្រួសារបានកូនត្រីពូជអណ្តែងចំនួន ៤៥០ក្បាល ដោយឡែកតង់បង្ហាញដាក់កូនត្រីពូជចំនួន៥២០ក្បាល ។ចែកចំណីចំនួន២៤គ្រួសារ ក្នុង១គ្រួសារ១ការ៉ុងដល់កសិកររស់នៅក្នុងគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។

លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាបបានឲ្យដឹងនារសៀលថ្ងៃទី៣០នេះថា ដើម្បីសម្រួលជីវភាពគ្រួសារពលដ្ឋឲ្យបានល្អប្រសើរ ក្រុមការងារបានចែកកូនមាន់ចំនួន១២៧០ក្បាល និងចំណីមាន់​៣៤០ គីឡូក្រាម។

លោកបន្តថា ក្នុងនោះក្រុមការងារបានចែកត្រីអណ្តែងដល់ពលរដ្ឋចំនួន៥២០ក្បាលក្នុង១គ្រសារ និងចំណី​២០ គីឡូក្រាម។ លោកបន្ថែមថា ក្រុមការងារបានចែកបន្លែ៣ប្រភេទគឺ សណ្តែកខៀវ ផ្ទី ត្រប់វែង ចំនួន៨០គ្រួសារ ដើមឫស្សី ១៥១គ្រួសារ ក្នុង១គ្រួសារ៥ដើម សរុប៧៥០ដើម។

លោកបញ្ជាក់ថា ការចែកជូននត្រី មាន់ និងដំណាំ ទាំងនេះដល់ពលរដ្ឋគឺសម្រាប់តែពលរដ្ឋដែលមកធ្វើលំនៅដ្ឋានក្នុងភូមិខាងលើតែប៉ុណ្ណោះ ។ដោយឡែកពលរដ្ឋដែលមិនទាន់សង់លំនៅដ្ឋាន គឺមិនចែកជូននោះទេ។

ពលរដ្ឋនៅមាត់ស្ទឹងសៀមរាប និងតំបន់១ តំបន់២ ដែលគ្រម់គ្រងដោយអាជ្ញាធរជាតិអប្សរា បានសម្តែងការសប្បាយចិត្តដែលឃើញអាជ្ញាធរនិងមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប ចុះចែកមាន់ត្រីនិងដំណាំកសិកម្មជូនពួកគាត់ ដើម្បីដោះស្រាយក្នុងការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃបានមួយកម្រិត៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម