Connect with us

ព័ត៌មានជាតិ

​វត្តអារាម ៣៥ កន្លែង​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​ មិន​មាន​ការ​រុះរើ​

បានផុស

នៅ

សម្តេច​តេជោ​ ហ៊ុន សែន​បាន​ប្រកាស​ថា​នឹង​រក្សា​វត្ត ៣៥ កន្លែង នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​មិន​មាន​ការ​រុះរើ​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​បាន​ថ្លែង​បែប​នេះ ខណៈ​មានការ​បារម្ភ​ពី​ព្រះសង្ឃ​នៅ​តាម​អារាម​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ក្រោយ​អាជ្ញាធរ​បាន​ផ្លាស់ប្តូរ​លំនៅដ្ឋាន​ពលរដ្ឋ​ដែល​ប៉ះពាល់​ក្នុង​តំបន់​អង្គរ​ទៅ​តំបន់​អភិវឌ្ឍ​រុក​តាឯក ដើម្បី​ការពារ​ការ​ខូចខាត​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ដែល​ចុះ​បញ្ជី​របស់​អង្គការ​យូណេស្កូ។

ប្រមុខ​ដឹកនាំ​កម្ពុជា​បាន​បញ្ជាក់​ថា វត្ត​អារាម​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ខ្លះ​មាន​អាយុកាល​រាប់​រយ​ឆ្នាំ ដែល​ចាំបាច់​ត្រូវ​រក្សា​ទុក។ យ៉ាងណា​សម្ដេច​ក៏​ណែនាំ​ឲ្យ​អាជ្ញាធរ​អប្សរា​ហាម​ដាច់​ខាត​ មិន​ឲ្យ​មាន​ការ​សាងសង់​ទីអារាម​ថ្មី​នៅ​ក្នុង​តំបន់​មិន​ថា​វិហារ​ព្រះ​ពុទ្ធសាសនា គ្រឹស្តសាសនា អ៊ីស្លាម​សាសនា ដើម្បី​ងាយស្រួល​គ្រប់គ្រង​កុំ​ឲ្យ​ពិបាក​ដោះស្រាយ​ទៅ​ថ្ងៃ​ក្រោយ។

ជាមួយគ្នា​នេះសម្តេចតេជោ ហ៊ុន សែន ក៏​ហាមទីអារាមទាំង ៣៥ កន្លែង​ដែល​ត្រូវ​បាន​​រក្សា​ទុក​​មិន​​ឲ្យ​​មាន​ការ​សាងសង់ចេតិយ ឬកន្លែងបញ្ចុះសព​បន្ថែម​ឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៨ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១០ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម