Connect with us

ព័ត៌មានជាតិ

សន្និសីទរោគកុមារលើកទី៤ ស្តីពីការផ្លាស់ប្ដូរបទពិសោធន៍នៃការអភិវឌ្ឍគ្លីនិកក្នុងការថែទាំព្យាបាលទារកនិងកុមារ

បានផុស

នៅ

មន្ទីរពេទ្យកុមារជាតិ សហការជាមួយអង្គការKOFIH នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ បានរៀបចំសន្និសីទរោគកុមារលើកទី៤ ស្តីពីការផ្លាស់ប្ដូរបទពិសោធន៍នៃការអភិវឌ្ឍគ្លីនិកក្នុងការថែទាំព្យាបាលទារកនិងកុមារដើម្បីបង្កើនសមត្ថភាពដក់គ្រូពេទ្យសំដៅពង្រឹងគុណភាពសេវាថែទាំព្យាបាលជូនដល់កុមារប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិបានមានប្រសាសន៍នៅក្នុងសន្និសិទឱ្យដឹងថា គោល បំណងនៃការរៀបចំសន្និសិទនេះ មិនមែនគ្រាន់តែជាការចែករំលែកពីវាគ្មិនល្បីៗនោះទេ តែផ្ដោតសំខាន់លើការពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍ដែលបានអនុវត្តដើម្បីជួយពង្រឹងសមត្ថភាពកែលម្អចំណុចខ្វះខានគ្នាទៅវិញទៅមកហើយក៏ជាការបង្កើតឱកាសឲ្យសិក្ខាកាមដែលបានទទួលការបណ្តុះបណ្តាលពីមន្ទីរពេទ្យកុមារជាតិបានបង្ហាញពីវឌ្ឍនភាពនៃសមត្ថភាពរបស់ខ្លួនដែលបានកំពុងយកចិត្តទុកដាក់ប្រឹងប្រែងពង្រឹងគុណភាពសេវាតាមស្ថាប័នដែលខ្លួនកំពុងមានទំនួលខុសត្រូវនិងការរក្សានូវវប្បធម៌ចែករំលែកជួយជ្រោមជ្រែងគ្នាផងដែរ។

លោកសាស្ត្រាចារ្យបានបន្តថា ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាលក្នុងការពង្រឹងគុណភាពសេវាថែទាំព្យាបាលជូនដល់ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់មន្ទីរពេទ្យកុមារជាតិតែងបង្កើតនូវកម្មវិធីផ្សេងៗដើម្បីលើកកម្ពស់សុខភាពកុមារតាមរយៈការចែករំលែកនូវចំណេះដឹងក៏ដូចជាសកម្មភាពនៃការបណ្ដុះបណ្ដាលក្នុងមន្ទីរពេទ្យនិងក្រៅប្រទេសដើម្បីបង្កើនសមត្ថភាពរបស់បុគ្គលិកសុខាភិបាលយើង។

លោកសាស្ត្រាចារ្យបានបន្តទៀតថាក្រសួងសុខាភិបាលបានផ្ដល់លទ្ធភាពនិងឱកាសឲ្យមន្ទីរពេទ្យកុមារជាតិចូលរួមយ៉ាងសកម្មក្នុងការវិវត្តគុណភាពសេវាកម្មភិបាលនិងការពង្រឹងសមត្ថភាពរបស់បុគ្គលិកទាំងចំណេះដឹងជំនាញនិងឥរិយាបថប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈរហូតក្លាយជាគ្រូបង្គោលថ្នាក់ជាតិដែលអាចផ្ដល់ការបង្ហាត់បង្រៀនបន្តដល់ក្រុមគ្រូពេទ្យរៀនរូបថាឆ្មបតាមបណ្ដាលខេត្តនានានិងចូលរួមជាសមាជិកគន្លឹះជាមួយក្រសួងសុខាភិបាលក្នុងការរៀបចំចងក្រងការ​ណែ​នាំជាតិនីតិវិធីប្រតិបត្តិការស្តង់ដារនិងការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាថ្នាក់ជាតិនៃជំនាញផ្សេងៗក្នុងវិស័យសុខា ភិបាលផងដែរជាពិសេសបានចូលរួមយ៉ាងសកម្មជំនួយក្រសួងសុខាភិបាលក្នុងកម្មភាពទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ កន្លងមក។

លោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានសម្ដែងនូវមោទនភាពចំពោះថ្នាក់ដឹកនាំបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារជាតិដែលមានគនិតផ្តួចផ្តើមថ្មីៗជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំក្នុងការរៀបចំសន្និសិទ្ធឡើងក្នុងការលើកកម្ពស់និងជំរុញការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់បុគ្គលិកសុខាភិបាលតាមរយៈការផ្លាស់ប្ដូរបទពិសោធន៍នៃការអនុវត្តគ្លីនិករវាងថ្នាក់ជាតិនិងថ្នាក់ខេត្តដើម្បីបង្កើនចំណេះដឹងនិងជំនាញគ្លីនិកក្នុងការផ្ដល់សេវាសុខាភិបាលប្រកបដោយគុណភាពប្រសិទ្ធភាពនិងទំនុកចិត្តជូនដល់ប្រជាពលរដ្ឋកម្ពុជាព្រមទាំងការចងភ្ជាប់នូវទំនាក់ទំនងរវាងគ្នានិងគ្នាក្នុងវិស័យសុខាភិបាលតែមួយ។

លោកសាស្ត្រាចារ្យបានបន្តថានេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់លើការជួយពង្រឹងសមត្ថភាពអ្នកផ្ដល់សេវាសុខាភិបាលតាមរយៈការបណ្តុះបណ្តាលបន្តនិងទំនាក់ទំនងល្អជាសហភាតរៈស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាលនិងគោលនយោបាយរបស់រដ្ឋាភិបាល។ ជាងនេះទៀតក៏បង្ហាញឱ្យឃើញមន្ទីរពេទ្យកុមារជាតិបានយកចិត្តទុកដាក់លើកម្ពស់ទាំងគុណភាពសុវត្ថិភាពវប្បធម៌សហភាតរៈចំណងសាមគ្គីភាពនិងផ្ដល់តម្លៃឲ្យគ្នាទៅវិញ
ទៅមកតាមជំនាញឯកទេសនីមួយៗក្នុងវិជ្ជាជីវៈសុខាភិបាលតែមួយហើយក៏បង្ហាញឲ្យឃើញពីការរួបរួមសាមគ្គីគ្នាយ៉ាងសស្រាក់សស្រាំក្នុងការស្វែងយល់និងរៀនសូត្រពីគ្នាទៅវិញទៅមកដែលជាវប្បធម៌ចែករំលែកប្រកបដោយសន្តិភាពនឹងឈានទៅរកការអភិវឌ្ឍនិងឈ្នះទាំងអស់គ្នា។

លោកសាស្ត្រាចារ្យបានបន្តទៀតថា «ខ្ញុំពិតជាចង់ឃើញសកម្មភាពបែបនេះកើតឡើងគ្រប់ទីកន្លែងសហភាតរៈក្នុងវិស័យសុខាភិបាលនិងអ្នកពាក់ព័ន្ធផ្សេងទៀតរួមសហការសិក្សាស្វែងយល់ពីគ្នាបែបនេះ»។ លោកសាស្ត្រាចារ្យបានបន្ថែមថាភាពលេចធ្លោរបស់មន្ទីរពេទ្យកុមារជាតិដែលជួយកសាងធនធានមនុស្សក្នុងភាសាបាលតាមរយៈការបណ្ដុះបណ្ដាលដែលមិនត្រឹមតែជួយអភិវឌ្ឍក្នុងស្ថាប័នរបស់ខ្លួនប៉ុណ្ណោះទេថែមទាំងចែករំលែកដល់ថ្នាក់ខេត្តនិងថ្នាក់ក្រោមជាតិដាក់ក្រោមក្រោមទៀតផងនេះឆ្លុះបញ្ចាំងឲ្យឃើញពីការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងច្បាស់លាស់លើការអភិវឌ្ឍពិតប្រាកដដែលគួរតែជាគំរូដ៏ល្អក្នុងការដឹកនាំដោយសន្តិភាពនិងរីកចំរើន។

លោក គីម សាំងយ៉ុន​ ប្រធានអង្គការKOFIHប្រចាំនៅកម្ពុជាសង្ឃឹមថាតាមរយៈសន្និសិទនេះនឹងចូលរួមចំណែកក្នុងការបង្កើនជំនាញនិងចំណេះដឹងលើមុខវិជ្ជាគ្លីនិកផ្សេងៗតាមរយៈការផ្លាស់ប្តូរបទពិសោធន៍គ្នាទីវិញទៅមកពិសេសសម្រាប់អ្នកជំនាញវេជ្ចសាស្ត្រវ័យក្មេងនេះជាឱកាសដ៏ល្អក្នុងការចាប់យកចំណេះដឹងនិងបច្ចុប្បន្នភាពទៅលើចំណេះដឹងរបស់ពួកគេកាន់តែប្រសើរថែមទៀត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ១០ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១០ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម