កីឡា
លោក កែវ រ៉េមី៖ «តេក្វាន់ដូ ITF នឹងឈានជើងចូលក្នុងស៊ីហ្គេម នាថ្ងៃណាមួយមិនខាន»
បន្ទាប់ពីបរាជ័យក្នុងការបញ្ជៀតប្រភេទកីឡាតេក្វាន់ដូ ITF ចូលទៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ នាឆ្នាំក្រោយនេះរួចមក ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាលោក កែវ រ៉េមី នៅតែបន្តប្ដេជ្ញាចិត្តថា នឹងព្យាយាមដាក់បញ្ចូលប្រភេទកីឡារបស់កូរ៉េខាងជើងមួយនេះ ទៅក្នុងស៊ីហ្គេមឱ្យបាន។
ការបរាជ័យក្នុងការដាក់បញ្ចូល ITF ចូលក្នុងស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឆ្នាំក្រោយនេះ ដោយសារមានការរារាំងពីប្រទេសមួយ ដែលដើរខ្ទប់បណ្ដាប្រទេសអាស៊ានមិនឲ្យចូលរួម។ នេះបើតាមការបញ្ជាក់របស់លោក កែវ រ៉េមី តែលោកមិនបានបញ្ជាក់ប្រទេសមួយនោះ គឺជាប្រទេសណានោះទេ។
លោកបានថ្លែងបែបនេះ នៅក្នុងពិធីបិទការប្រកួតជើងឯកថ្នាក់ជាតិ កាលពីថ្ងៃទី ៣០ ខែកញ្ញាម្សិលមិញ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញដូច្នេះថា៖ «អាខ្លាំងពេកក៏មានបញ្ហាដែរ។ ខ្លាំងពេក ធ្វើឲ្យមានប្រទេសមួយនោះ គាត់ដើរខ្ទប់ គាត់ខ្ទប់បណ្ដាប្រទេសអាស៊ាន មិនឲ្យបញ្ជូនតេក្វាន់ដូ ITF មកប្រកួតជាមួយយើង។ ក្មួយៗ ត្រូវដឹងថា ITF តាំងពីគេមិនស្គាល់ អត់មានអ្នកស្គាល់ថា តេក្វាន់ដូ ITF យ៉ាងម៉េច រហូតដល់គេស្គាល់ ស្គាល់ដល់អន្ដរជាតិ ពូរុញខ្លះ រហូតដល់ប្រធានសហព័ន្ធតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ និងជាអនុប្រធានសហព័ន្ធអន្ដរជាតិទៀត ហើយរហូតដល់ថ្នាក់ដឹកនាំកំពូលប្រទេសរបស់យើង ទទួលស្គាល់ ITF ថា ជាប្រភេទកីឡាតេក្វាន់ដូខ្លាំង។ ក៏ប៉ុន្ដែដោយសារខ្លាំងពេក គេខ្ទប់យើង ដោយយកបញ្ហានយោបាយ នៃឫសគល់តេក្វាន់ដូហ្នឹង ប្រទេសមួយនោះ» ។
ពាក់ព័ន្ធនឹងការព្យាយាមដាក់បញ្ចូលកីឡាតេក្វាន់ដូ ITF ក្នុងស៊ីហ្គេម ឆ្នាំ ២០២៣ វិញ លោក កែវ រ៉េមី បានពន្យល់ថា «កីឡានេះ មានសារៈសំខាន់ណាស់ អាចបង្រួបបង្រួមជាតិសាសន៍មួយ ដែលកំពុងបាក់បែករួបរួមគ្នាបាន យើងព្យាយាមឲ្យកីឡាតេក្វាន់ដូ ITF ចូលស៊ីហ្គេម យើងសង្ឃឹមថា ជាតិសាសន៍ ២ នោះ រួបរួមតាមរយៈកីឡា ក៏ប៉ុន្ដែផ្ទុយទៅវិញ គាត់ប្រឆាំងគ្នាឥតឈប់។ បងប្អូនខ្លួនឯងទេ តែប្រឆាំងគ្នាឥតឈប់តែម្ដង ហើយតាមរយៈនៃការប្រឆាំងគ្នានេះ ខ្ញុំមើលឃើញថា ជាតិសាសន៍នេះ មិនអាចរួបរួមគ្នាបានទេ យើងព្យាយាមជួយ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏លោកបានទៅធ្វើបទបង្ហាញ ធ្វើសន្ទរកថានៅពិភពលោក ក៏ចង់ឃើញប្រទេសទាំងពីរនោះរួបរួមគ្នាដែរ» ។
លោកបន្ដថា៖ «តាមរយៈកីឡានេះ គឺជារឿងសំខាន់ណាស់ តែនេះជារឿងរបស់គាត់ យើងសោកស្ដាយដែរ តែយ៉ាងណាក៏ដោយនិយាយរឿងក្មួយៗ អត់មានអ្វីចាញ់សោះ ITF មែនឬមែន? កន្លងមកយើងមកធ្លាប់ចូលស៊ីហ្គេមណា ហើយឥលូវអត់ចូលទៀត មានអីស្លាប់? អត់ទេ ។ ចឹងយើងត្រៀមទៅប្រកួត World Champions នៅក្រៅប្រទេសទៀត ឈ្នះ លើកទង់ជាតិខ្មែរដូចគ្នាទេ ។ យ៉ាងម៉េចក៏ដោយ អត់មានបាក់ទឹកចិត្តទេ យើងអត់ដែលចាញ់ គ្មានអ្វីត្រូវបាត់បង់ទេ តាំងពីងើបបាត់ដៃទទេ រហូតដល់ហក់ចូលទៅស៊ីហ្គេម គេទប់នៅស៊ីហ្គេម ខ្វែងដៃខ្វែងជើង។ មានតែកម្ពុជាទេ ដែលបង្កើតប្រវត្តិសាស្ត្របញ្ចូល ITF ចូលស៊ីហ្គេម សូម្បីតែនៅអឺរ៉ុប ពិភពលោក គេទទួលស្គាល់ស្នាដៃ ITF របស់កម្ពុជា អបអរសាទរ ITF កម្ពុជាដែរ»៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព៩ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍២ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
ចរាចរណ៍៤ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់