Connect with us

សន្តិសុខសង្គម

មន្ត្រីជាន់ខ្ពស់មហាផ្ទៃ​យកខេត្តព្រះសីហនុ​ធ្វើជាគំរូក្នុងការ​បោសសំអាតល្បែង​ស៊ីសង​ខុសច្បាប់គ្រប់ប្រភេទ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃយកខេត្តព្រះសីហនុ​ធ្វើជាគំរូក្នុងការបោសសំអាតល្បែង​ស៊ីសងខុសច្បាប់​គ្រប់ប្រភេទ​ខណៈ​អាជ្ញាធរខេត្តព្រះសីហនុបានចុះបង្ក្រាបទីតាំងល្បែងខុសច្បាប់ចំនួន ៥កន្លែង ហើយរកឃើញជនបរទេសចម្រុះជាតិសាសន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទលើកឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ស្តីពីការបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ ប្រភេទនៅខេត្តព្រះសីហនុនៅថ្ងៃទី ៣០ ខែកញ្ញាថា បទបញ្ជារបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការចុះអនុវត្តកិច្ចការបញ្ឈប់សកម្មភាពល្បែងស៊ីសងអត់មានច្បាប់ និងស្វែងរកបទល្មើសបើសិនជាមាននៅទីតាំងក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុនេះមានដូចជា បទល្មើសជួញដូរមនុស្ស បទល្មើសសម្អាតប្រាក់ ល្បែងស៊ីសងខុស ច្បាប់ជាដើម។

បើតាមលោក សុខ ផល បទល្មើសល្បែងស៊ីសងខុសច្បាប់សម្តេចក្រឡាហោ បានប្រកាសកាលពីសប្តាហ៍មុនហើយ សុំឱ្យម្ចាស់ទីតាំងបញ្ឈប់ដោយខ្លួនឯងមកដល់ឥឡូវនេះមានរយៈពេល៨ថ្ងៃយើង​ពិនិត្យឃើញថា ទីតាំងខ្លះបានឈប់ជាទូទៅកន្លែងជាច្រើនត្រូវបានបញ្ឈប់ដោយខ្លួនឯងជាច្រើនហើយ ក៏ប៉ុន្តែនៅមានសេសសល់ទីតាំងតិចតួចមិនទាន់បញ្ឈប់។

លោក សុខ ផល បានសង្កត់ធ្ងន់ពីការឯកភាពគ្នា គឺបោសសម្អាតបន្ថែម ដើម្បីបញ្ឈប់ជាគំរូនៅលើទឹកដីខេត្តព្រះសីហនុ។

លោក សុខ ផល បានបញ្ជាក់ថា ភារកិច្ចមានពីរដែលយើងអនុវត្ត ១.មានទីតាំងនៅ មូលដ្ឋានភូមិ ឃុំ ស្រុក តាមពិតអាជ្ញាធរមូលដ្ឋានបានបោសសម្អាតច្រើនហើយ បើនៅសេសសល់ គឺ​តិចតួចអាជ្ញាធរបែងចែកភារកិច្ចរបស់ក្រសួងមហាផ្ទៃ បន្តបោសសម្អាតនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ក៏ដូចបណ្តាខេត្តផ្សេងៗទៀតផងដែរ។ ទី២.ចំពោះ ទីតាំងផ្សេងទៀតដែលមានការសង្ស័យមានការបើកល្បែងខុសច្បាប់ស្ថិតនៅលើអាជ្ញាប័ណ្ណរបស់ ក្រ​សួង​ហិរញ្ញវត្ថុ យើងនឹងទុកពេលពិនិត្យក្រោយសំដៅពិនិត្យលើអាជ្ញាប័ណ្ណដែលមានប្រសិទ្ធិភាពឬអស់​សុពលភាពអាជ្ញាប័ណ្ណ យើងអត់ទាន់ចុះត្រួតពិនិត្យទុកពេលក្រោយ។

សូមបញ្ជាក់ថា ក្រោយទទួលបានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល និងសម្តេចក្រឡាហោម ស ខេង ក្រុមការងារក្រសួងមហាផ្ទៃ សហការជាមួយអាជ្ញាធរខេត្តព្រះសីហនុ ចុះបង្ក្រាបទីតាំងល្បែងខុសច្បាប់ ចំនួន ៥កន្លែងនៅក្នុងក្រុងព្រះសីហនុ និងបានរកឃើញជនបរទេសចម្រុះជាតិសាសន៍៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម