Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះសង្ឃរាមួយទៀត កំពុងវាយប្រហារប្រទេស ម៉ិកស៊ិក

បានផុស

នៅ

ព្យុះសង្ឃរា Orlene បានវាយប្រហារឆ្នេរសមុទ្រភាគនិរតីប្រទេសម៉ិកស៊ិក ក្នុងនាមជាព្យុះប្រភេទ៣ដ៏គ្រោះថ្នាក់ ហើយបានបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិ (NHC) ដែលមានមូលដ្ឋាននៅទីក្រុង Miami បាននិយាយនៅក្នុងសេចក្តីណែនាំជាសាធារណៈចុងក្រោយបង្អស់របស់ខ្លួនថា ព្យុះ Orlene ដែលនាំមកជាមួយកម្លាំងខ្យល់បក់អតិបរមា ជិត២០៥គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានគេព្យាករថា នឹងឆ្លងកាត់ជិត ឬពីលើកោះ Islas Marias របស់ប្រទេសម៉ិកស៊ិកនៅយប់ថ្ងៃអាទិត្យ ឬព្រឹកថ្ងៃចន្ទ (ម៉ោងនៅអាមេរិក)។

NHC និយាយថា “បន្ទាប់ពីធ្វើឲ្យបាក់ដី ព្យុះនេះត្រូវបានគេរំពឹងថា នឹងចុះខ្សោយកម្លាំងនៅលើភ្នំ នៃភាគនិរតីប្រទេសម៉ិកស៊ិក ក្នុងរយៈពេល ៦០ ទៅ ៧២ម៉ោងបន្ទាប់”។

កោះ Islas Marias អាចមានភ្លៀងធ្លាក់ពី១៥ទៅ២៥សង់ទីម៉ែត្រ ខណៈរដ្ឋ Nayarit និង Sinaloa អាចមានពី ៧ ទៅ ១៥សង់ទីម៉ែត្រ ចំណែក Jalisco និង Colima អាចមានពី ២ ទៅ ៧ សង់ទីម៉ែត្រ។

ស្របពេលជាមួយគ្នានោះ ទីភ្នាក់ងារការពារជនស៊ីវិលរបស់ប្រទេសម៉ិកស៊ិក បានប្រកាសនៅលើ Twitter អំពីការបិទកំពង់ផែក្នុងរដ្ឋ Nayarit, Jalisco និង Colima៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ព្យុះសង្ឃរា Ian សម្លាប់មនុស្សជាង ៧០ នាក់ហើយនៅ អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម