ព័ត៌មានជាតិ
៩ ខែឆ្នាំនេះ CDC អនុម័តគម្រោងវិនិយោគ ១៣៣ គម្រោង បង្កើតការងារជាង ១១ ម៉ឺនកន្លែង
នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២២ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា(CDC)បានអនុម័តគម្រោងវិនិយោគចំនួន ១៣៣ គម្រោង មានទុនជាង ៣១៧៣ លានដុល្លារអាមេរិក បង្កើតឱកាសការងារជូនប្រជាពលរដ្ឋចំនួន ១១០១៧៧៣ កន្លែង។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគ ១៣៣ ក្នុងនោះនៅខែមករា បានអនុម័តច្រើនជាងគេរហូតដល់ទៅចំនួន ២៤ ក្រុមហ៊ុន ដែលមានទុនវិនិយោគជាង ២២៧៧ លានដុល្លារអាមេរិក និងផ្តល់ការងារជូនប្រជាពលរដ្ឋចំនួន ១៩៩០៥ កន្លែង។
បន្ទាប់មកខែកញ្ញា ឆ្នាំ ២០២២ មានគម្រោងវិនិយោគចំនួន ២១ ក្រុមហ៊ុន មានទុនវិនិយោគចំនួន ១៣០ លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន ៣៤៨៣៤ កន្លែង។
ខែឧសភា មានគម្រោងវិនិយោគចំនួន ២០ ក្រុមហ៊ុនមានទុនវិនិយោគចំនួន ១៩៨,១ លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន ១២៣៩៥ កន្លែង។
ខែសីហាអនុម័តគម្រោងវិនិយោគចំនួន ១៧ គម្រោង ដែលមានទុនវិនិយោគចំនួន ២០៣,១ លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន ១១១៩៧ នាក់។ ខែមិថុនាអនុម័តគម្រោងវិនិយោគចំនួន ១៥ គម្រោង ដែលមានទុនវិនិយោគចំនួន ១២៣ លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន ១១៥៧០ នាក់។
ខែកុម្ភៈអនុម័តមានគម្រោងវិនិយោគចំនួន ១២ ក្រុមហ៊ុនមានទុនវិនិយោគចំនួន ៨៨,៦៤៥ លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន ១១៥៥៣ កន្លែង។
ខែមេសា មានគម្រោងវិនិយោគចំនួន ១២ ក្រុមហ៊ុន មានទុនវិនិយោគចំនួន ៧១,៧ លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន ៨២៧៤ កន្លែង។ ខែកក្កដាអនុម័តគម្រោងវិនិយោគចំនួន ៨ គម្រោង ដែលមានទុនវិនិយោគចំនួន ១១៧,៨ លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន ៧៩១៧ នាក់ និងខែមីនា ឆ្នាំ ២០២២ មានគម្រោងវិនិយោគចំនួន ៤ ដែលមានទុនវិនិយោគប្រមាណ ១៣,៦ លានដុល្លារអាមេរិក ដោយបានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ ២៩៣០ក ន្លែង។
ក្នុងចំណោមក្រុមហ៊ុនចំនួន ១១២ គម្រោង ក្នុងនោះមានគម្រោងបោះទុនវិនិយោគធំៗចំនួន ៤ រួមមានអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៥ ចំនួន ៥២៨ បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី ៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ១២៩ លានដុល្លារអាមេរិក។ គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ ២៩៧ លានដុល្លារអាមេរិក។
គម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០ MW ដែលមានទីតាំងវិនិយោគស្ថិតនៅស្រុកថ្មបាំង និងស្រុកកោះកុង ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ៣៨៩ លានដុល្លារអាមេរិក។ គម្រោងវិនិយោគអភិវឌ្ឍន៍មណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត មានទុនវិនិយោគចំនួន ១.៣០០ លានដុល្លារអាមេរិក៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់