KPT+
ពាក់អាវទ្រនាប់ខុសទំហំ នាំមកនូវផលប៉ះពាល់ ៨ ចំណុចនេះ
ការសិក្សាផ្នែកសរសៃនិងឆ្អឹងរកឃើញថា មនុស្សស្រី៨០ភាគរយពាក់អាវទ្រនាប់ខុសទំហំ ៧០ភាគរយពាក់អាវទ្រនាប់តូចពេក និង១០ភាគរយពាក់អាវទ្រនាប់ធំពេក។

យ៉ាងណាមិញ ស្ថិតិនេះមិនមែនជាអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះទេដោយសារតែការស្វែងរកទំហំអាវទ្រនាប់ល្អឥតខ្ចោះពិតជាលំបាកណាស់សម្រាប់មនុស្សស្រី។ ករណីពាក់អាវទ្រនាប់តូចពេក ធំពេក ចាស់ពេក ឮយារពេកសុទ្ធសឹងតែបង្កផលប៉ះពាល់ដល់ផាសុកភាពរបស់អ្នកដូចខាងក្រោម៖
១. ឈឺដើមទ្រូង
អ្នកជួបបញ្ហានេះភាគច្រើនជាស្ត្រីដែលមានសុដន់ធំ ឧស្សាហ៍ហាត់ប្រាណ និងអស់រដូវ។ បើអាវទ្រនាប់នោះតូចពេក វានឹងរឹបសុដន់ពិបាកដកដង្ហើមឈឺចុកសុដន់ ប៉ុន្តែបើអាវទ្រនាប់នោះធំពេកសុដន់របស់អ្នកនឹងលោតដោយគ្មានការគ្រប់គ្រងនោះក៏ធ្វើឲ្យឈឺដែរ។
២. ឈឺខ្នង
អាវទ្រនាប់ដែលទ្រទ្រង់សុដន់មិនគ្រប់គ្រាន់នឹងបណ្ដាលឲ្យឈឺខ្នង។ ការស្រាវជ្រាវរកឃើញថាសុដន់ធំពេកជាកត្តាមួយនាំឲ្យមានបញ្ហាឈឺខ្នងផងដែរ ដូច្នេះការជ្រើសរើសអាវទ្រនាប់មិនងាយត្រូវនឹងទំហំល្អឥតខ្ចោះតែម្ដងនោះទេ។
៣. ឈឺស្មា និងឈឺក
ខ្សែអាវទ្រនាប់ខ្លះមានទំហំធំពេកដើម្បីស្ពាយសុដន់ធំក៏ធ្វើឲ្យឈឺស្មានិងករបស់មនុស្សស្រី ក្នុងចំណុចនេះអ្នកគួរតែពិភាក្សាជាមួយនឹងគ្រូពេទ្យដែលអ្នកទុកចិត្តក្នុងការវះកាត់បង្រួមសុដន់។
៤. ស្នាមសង្វារ និងរលាកស្បែក
នៅពេលអាវទ្រនាប់តឹងត្រដុសនឹងស្បែកពេក យូរៗទៅអ្នកនឹងឡើងស្នាមសង្វារឬរលាកស្បែកជាពិសេសខ្នង ស្មា និងក្រោមសុដន់។
៥. ឈឺឆ្អឹងជំនី
អាវទ្រនាប់គឺស្ថិតនៅលើឆ្អឹងជំនីរបស់យើងតែម្ដង ដូចនេះពេលអ្នកពាក់អាវទ្រនាប់តឹងពេកវានឹងធ្វើឲ្យចង្អៀតហើយឈឺចុករោយឆ្អឹង។
៦. សុដន់យារ
ចំណុចនេះគេសំដៅទៅលើអាវទ្រនាប់ធំជាងសុដន់ ដោយសារតែដើមទ្រូងរបស់អ្នកត្រូវការការទ្រទ្រង់ពីអាវទ្រនាប់ទើបវាមិនធ្វើចលនាផ្ដេសផ្ដាសដែលជាហេតុនាំឲ្យសុដន់យារ។
៧. កោងខ្នង
ការឈឺចាប់ខាងលើនេះហើយជាកត្តានាំឲ្យយើងមានបញ្ហាឥរិយាបថ ឬកោងខ្នងមិនត្រង់ដូចមនុស្សទូទៅ។

៨. ការមិនស្រួលខ្លួនប្រចាំថ្ងៃ និងខ្វះភាពជឿជាក់
នៅសុខៗស្រាប់តែធ្លាក់អាវ ឬហប់ដង្ហើមបង្កជាផលវិបាកដល់សកម្មភាពប្រចាំថ្ងៃ ឬនៅថ្ងៃពិសេសណាមួយ។
ទាំងអស់នេះហើយជាបញ្ហាបានមកពីការពាក់អាវទ្រនាប់មិនត្រឹមត្រូវ ប៉ុន្តែមិនមានការសិក្សាណាមួយដែលបញ្ជាក់ថាការពាក់អាវខុសទំហំបង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរនោះទេ៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖សញ្ញាមួយចំនួនបញ្ជាក់ថា ស្រីៗជ្រើសរើសអាវទ្រនាប់មិនត្រឹមត្រូវ
ចុចអាន៖វត្ថុ ៨ យ៉ាង ស្រីៗតែងមានក្នុងកាបូបគ្រប់ពេលវេលា មិនដែលខាន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ