Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ណែនាំឲ្យរកវិធីសាស្រ្ដបង្កើនចំនួនគ្រួសារ ដែលរងផលប៉ះពាល់ពីកូវីដផង និងពីអតិផរណាផង ដើម្បីទទួលបានប្រាក់ឧបត្ថម្ភ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាល កំពុងរកវិធីសាស្រ្ដបង្កើនចំនួនគ្រួសារ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងផលប៉ះពាល់ពីអតិផរណា ដើម្បីទទួលបានការឧបត្ថម្ភថវិកា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ​ ហ៊ុន សែន មានប្រសាសន៍ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី ៣ ខែតុលានេះថា សម្ដេច បានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រកវិធីសាស្រ្ដបង្កើនចំនួនគ្រួសារ ដែលរងផលប៉ះពាល់ចេញកូវីដផង និងផលប៉ះពាល់ចេញពីអតិផរណាផង ដើម្បីទទួលបានការឧបត្ថម្ភថវិកា ពីរាជរដ្ឋាភិបាល។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បាន​ថ្លែងយ៉ាងដូច្នេះថា​ «ខ្ញុំកំពុងតែរៀបចំ ប្រាប់ឲ្យ អូន ព័ន្ធមុនីរ័ត្ន ឲ្យរកវិធីបង្កើនចំនួនគ្រួសារមួយចំនួន ដែលមានផលប៉ះពាល់ចេញពីកូវីដផង ផលប៉ះពាល់ចេញពីអតិផរណាផង បន្ថែមគ្រួសារខ្លះថែមទៀត ២, ៣ម៉ឺន ៤, ៥ម៉ឺនគ្រួសារទៀត»។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុង ១ខែ គឺរាជរដ្ឋាភិបាលត្រូវចំណាយថវិកាប្រមាណ ៤០លានដុល្លារ ដើម្បីជួយឧបត្ថម្ភប្រជាពលរដ្ឋ ដែលជួបការលំបាកអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ ហើយត្រូវប​ន្តជួយពួកគាត់បន្តទៀត៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៧ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៧ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១០ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម