ព័ត៌មានជាតិ
សម្ដេចតេជោ ៖ ជប៉ុនបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត Toyota នៅកម្ពុជា គឺជាអ្វីដែលរាជរដ្ឋាភិបាល ចង់បានយូរហើយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកអំពីជំនួបរវាងសម្ដេច និងនាយករដ្ឋមន្ត្រីជប៉ុន កាលពីពេលថ្មីៗនេះ ដោយក្នុងជំនួបនោះ នាយករដ្ឋមន្រ្តីជប៉ុន លើកឡើងថា ក្រុមហ៊ុនជប៉ុន នឹងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត Toyota នៅកម្ពុជា។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ក្រុមហ៊ុនជប៉ុន បង្កើតរោងចក្រ Toyota នៅកម្ពុជា គឺជាអ្វីដែលរាជរដ្ឋាភិបាល ចង់បានយូរហើយ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី ៣ ខែតុលានេះថា សម្ដេច បានជួបសម្ដែងការគួរសមជាមួយលោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្រ្តីជប៉ុន នៅទីក្រុងតូក្យូ កាលពីថ្ងៃទី ២៨ ខែកញ្ញាកន្លងទៅនេះ។ ក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីជប៉ុន បានលើកឡើងអំពីការបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត Toyota នៅកម្ពុជា ហើយស្នើឲ្យសម្ដេចតេជោ ជួយគាំទ្រផង។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ការដែលក្រុមហ៊ុនជប៉ុនបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត Toyota នៅកម្ពុជា គឺជាអ្វីដែលរាជរដ្ឋាភិបាល ចង់បានយូរហើយ។ សម្ដេចតេជោ បន្ថែមទៀតថា «គាត់ (នាយករដ្ឋមន្រ្តីជប៉ុន) នឹងបង្កើតគេហៅថា ក្រុមហ៊ុន Toyota មកផលិតរថយន្តនៅកម្ពុជា សុំឲ្យឯកឧត្ដមគាំទ្រផង យើងអត់បានឆ្លើយអាចំណុចសំខាន់ហ្នឹងទៅទៀត អាចំណុចហ្នឹងៗដែលយើងចង់បានយូរហើយ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ របស់ឧកញ៉ា គិត ម៉េង គ្រប់គ្រងឥឡូវ»។
កាលពីចុងខែកញ្ញាកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបសម្ដែងការគួរសមជាមួយលោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្រ្តីជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីជប៉ុន បានលើកឡើងអំពីការងារដែលប្រទេសទាំងពីរ ត្រូវធ្វើបន្តដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ជាពិសេសក្រុមហ៊ុនរបស់ជប៉ុន នឹងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត Toyota នៅកម្ពុជា។ ត្រង់ចំណុចនេះ លោក ហ្វូមីអូ គីស៊ីដា ក៏បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា បន្តជួយគាំទ្រដល់ក្រុមហ៊ុនជប៉ុន ដែលកំពុងធ្វើប្រតិបត្តិការធុរកិច្ចនៅកម្ពុជាផងដែរ។
សូមជម្រាបថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២២កន្លងទៅនេះ បានប្រកាសអំពីការសម្រេចអនុម័ត លើគម្រោងវិនិយោគរបស់ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. លើគម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា នៅក្នុងប្រទេសកម្ពុជា។ គម្រោងវិនិយោគនេះ មានទុនវិនិយោគចំនួន ៣៦,៧លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១៥០នាក់ ហើយមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។
ចំណែកឯក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក ក៏បានជូនដំណឹងទៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនថ្មីមួយត្រូវបានបង្កើតឡើងដោយ ក្រុមហ៊ុន Toyota Tsusho Corporation មកពីប្រទេសជប៉ុន បានសម្រេចជ្រើសរើសយក តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ជាទីតាំងនៃរោងចក្រ ផ្គុំនិងដំឡើងរថយន្តម៉ាក តូយ៉ូតា។ គម្រោងមួយនេះ នឹងក្លាយជាការកត់ត្រាក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុនមួយ បន្ថែមលើសមាជិកអ្នកវិនិយោគចំនួន ១០២ក្រុមហ៊ុន ដែលមានស្រាប់ក្នុងតំបន់៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង