ព័ត៌មានជាតិ
លោក សុខ ទូច ធ្វើជាមន្ត្រីរដ្ឋជាង ១៦ឆ្នាំ ទម្រាំក្លាយជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា
លោក សុខ ទូច បានចូលកាន់តំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧។ លោកកើតនៅឆ្នាំ១៩៦៥ ស្ថិតនៅភូមិតាកយ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ គ្រួសាររបស់លោក មានស្ថានភាពមធ្យម ដែលឪពុកធ្វើជាមន្ត្រីរាជការ ម្ដាយជាមេផ្ទះ និងមានបងប្អូន ៥នាក់ ស្រី ២នាក់ និងប្រុស ៣នាក់។
ក្រោយពីប្រឡងជាប់ថ្នាក់បឋម នៅក្នុងឆ្នាំ១៩៨៤ លោក សុខ ទូច បានឡើងមករៀនបន្តថ្នាក់មធ្យមសិក្សាកម្រិតមួយនៅក្រុងភ្នំពេញ គឺនៅសាលាចតុមុខ។ រៀនបានរយៈពេល ៣ឆ្នាំ លោក បានប្រឡងជាប់ថ្នាក់មធ្យមសិក្សាកម្រិតមួយ ហើយបានបន្តរៀនថ្នាក់មធ្យមសិក្សាកម្រិតពីរ នៅសាលាដដែល។ ក្រោយមក លោកបានប្រឡងជាប់នៅមធ្យមសិក្សាកម្រិតពីរ ហើយបានបន្តចូលរៀនថ្នាក់វិទ្យាល័យ នៅសាលាភ្នំដូនពេញ (បច្ចុប្បន្នសាលាស៊ីសុវត្ថិ) ដោយបញ្ចប់សញ្ញាបត្របាក់ឌុបនៅឆ្នាំ១៩៨៩។
បន្ទាប់ពីជាប់សញ្ញាបត្របាក់ឌុបដោយជោគជ័យ លោក សុខ ទូច ក៏ទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស គឺនៅប្រទេសរុស្ស៊ី។ សិក្សានៅរុស្ស៊ីនេះ លោក ទទួលបានសញ្ញាបត្របរិញ្ញាបត្រ និងសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ដ្រនយោបាយ ក្នុងឆ្នាំ១៩៩៥-១៩៩៦ និងនៅក្នុងឆ្នាំ១៩៩៩ បានបញ្ចប់សញ្ញាបត្របណ្ឌិត ផ្នែកប្រវត្ដិសាស្ដ្រ-នយោបាយ។ លោក សុខ ទូច ចេះភាសាបរទេសចំនួនពីរ គឺភាសាអង់គ្លេស និងរុស្ស៊ី។
សម្រាប់ប្រវត្តិការងារវិញ គឺនៅឆ្នាំ២០០១ លោក សុខ ទូច ផ្ដើមធ្វើជាមន្ត្រីគ្រប់គ្រងរដ្ឋបាលនៅវិទ្យាស្ថានមនុស្សសាស្ដ្រ និងវិទ្យាសាស្ដ្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា។ ក្នុងនាមជាមន្ត្រីនៅរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច ទទួលបានតួនាទីជាបន្តបន្ទាប់ ដូចជា ឆ្នាំ២០០៣ ជាប្រធានផ្នែកប្រវត្ដិសាស្ដ្រ និងវិទ្យាសាស្ដ្រនយោបាយ ឆ្នាំ២០០៥ ជាអនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្ដរជាតិ នៅឆ្នាំ២០១១ ជាប្រធានគណៈកម្មការវិទ្យាសាស្ត្រនយោបាយ នៃក្រុមប្រឹក្សាជាតិភាសាខ្មែរ នៅឆ្នាំ២០១២-២០១៣ ជាទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី ឆ្នាំ២០១៥ ជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្ដរជាតិកម្ពុជា និងនៅឆ្នាំ២០១៦ លោក កាន់មុខតំណែងជាអនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ រហូតដល់ឆ្នាំ២០១៧ លោក ក៏ត្រូវបានប្រកាសតែងតាំងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ហើយជាសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ ដល់បច្ចុប្បន្ននេះ។
ជាមួយគ្នានេះដែរ លោក សុខ ទូច ក៏បានបន្សល់ស្នាដៃបោះពុម្ពផ្សាយជាច្រើនផងដែរ រួមមាន ចលនាភូមិមួយផលិត ផលមួយ តួនាទីអង្គការសហប្រជាជាតិ ទ្រឹស្តីទំនាក់ទំនងអន្តរជាតិ ទំនាក់ទំនងរវាងកម្ពុជាជាមួយសហរដ្ឋអាមេរិក ចិន និងវៀតណាម ឆ្នាំ២០០៧ ទំនាក់ទំនងអន្តរជាតិ ៖ កម្ពុជាក្រោមក្រសែភ្នែកមហាអំណាច ទំនាស់ព្រំដែនរវាងប្រទេសថៃ និងប្រទេសជិតខាង នយោបាយការបរទេស៖ ម្សិលមិញ ថ្ងៃនេះ និងថ្ងៃស្អែក និងសៀវភៅអាស៊ាន-រុស្ស៊ី ក្នុងបរិបទពិភពលោកថ្មីជាដើម៕
ដោយ៖ ធឿន វ៉ាន់សុង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២៣ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ