ជីវិតកម្សាន្ដ
លែងលះជាង ៤ ឆ្នាំ Song Hye Kyo ទើបទម្លាយរូបថតស្រទន់មួយសន្លឹក ទាក់ភ្នែកអ្នកលេងអ៊ីនធឺណិត
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េដ៏ល្បីល្បាញមួយ សរសេរចំណងជើងធំៗថា “Song Hye Kyo បានចំណាយពេលណាត់ជួបដ៏រីករាយ ជាមួយមិត្តភ័ក្តិរបស់នាង” ក្រោយលែងលះជាង៤ឆ្នាំ អ្នកគាំទ្រកម្រឃើញនាងបង្ហាញរូបភាពទន់ភ្លន់ណាស់។

តារាស្រីរូបនេះបានបង្ហោះរូបថតថ្មីមួយនៅលើបណ្ដាញសង្គម Instagram Story របស់នាង កាលពីថ្ងៃទី ០២ ខែតុលា ជាមួយនឹងខេបសិនយ៉ាងខ្លីថា “A happy meal” ខណៈរូបដែល Song Hye Kyo បានបង្ហាញគឺជារូបភាពដែលនាងញញឹមបន្តិច នៅពេលសម្លឹងត្រង់ទៅកាន់កាមេរ៉ា។ នាងហាក់ដូចជាកំពុងរីករាយនឹងការណាត់ជួបអាហារថ្ងៃត្រង់ ជាមួយអ្នកស្គាល់គ្នាជិតស្និទ្ធផងដែរ។

តារាស្រីរូបនេះ បញ្ចេញក្បាច់ថតរូបយ៉ាងសាមញ្ញនៅពេលស្លៀកអាវយឺតដៃខ្លី បូកផ្សំនឹងទម្រង់មុខដ៏គួរឲ្យស្រលាញ់របស់នាង បានទាក់ភ្នែកអ្នកលេងអ៊ីនធឺណិតយ៉ាងខ្លាំងនាពេលនោះ។

យ៉ាងណាមិញ Song Hye Kyo ថ្មីៗនេះ ក៏បានបញ្ជាក់ពីការបង្ហាញខ្លួនរបស់នាង នៅក្នុងស៊េរី Netflix “The Glory” ដែលនាងនឹងដើរតួជា Moon Dong Eun ដែលជាគ្រូបង្រៀននៅសាលាបឋមសិក្សាឯកជនមួយ ដែលបានសុបិនចង់ក្លាយជាស្ថាបត្យករ។ ប៉ុន្តែនាងបានឈប់រៀន ព្រោះនាងមិនអាចទ្រាំទ្រនឹងអំពើហិង្សា នៅសាលាបានទៀតទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ធ្លាយដំណឹងថា សមាជិកក្រុម BLACKPINK នឹងចូលរួមសម្ដែងក្នុងខ្សែភាពយន្ត Marvel
ចុចអាន៖Song Joong Ki ឈ្នះពានសម្ដែងល្អបំផុតក្នុងកម្មវិធី APAN STAR AWARDS ឆ្នាំ ២០២២

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?