សុខភាព
ជំងឺអុតស្វា ចូលដល់ វៀតណាម
ទីក្រុងហូជីមិញ របស់ប្រទេសវៀតណាម បានបញ្ជាក់នៅថ្ងៃចន្ទទី០៣ខែតុលានេះថា ខ្លួនបានរកឃើញករណីជំងឺអុតស្វា ជាលើកដំបូងរបស់ប្រទេស។
ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរសុខាភិបាលវៀតណាម មិនបានផ្តល់ព័ត៌មានលម្អិតណាមួយអំពីស្ថានភាពបច្ចុប្បន្នរបស់អ្នកជំងឺនោះទេ។
នាយកដ្ឋានសុខាភិបាលទីក្រុង ហូជីមិញ បាននិយាយថា ខ្លួននឹងចេញផ្សាយព័ត៌មានផ្លូវការអំពីករណីនេះក្នុងពេលឆាប់ៗ ប៉ុន្តែបញ្ជាក់ថា ភារកិច្ចចម្បងរបស់ទីក្រុង គឺត្រូវគ្រប់គ្រងការរីករាលដាលនៃមេរោគនេះ។
ជំងឺអុតស្វា ត្រូវបានប្រកាសថាជា ភាពអាសន្នផ្នែកសុខភាពពិភពលោក ក្នុងខែកក្កដាបន្ទាប់ពីប្រទេសប្រហែល ៧០ បានបញ្ជាក់ពីការផ្ទុះមេរោគនេះ។ ការឆ្លងជាង ៦៤០០០ករណី ត្រូវបានរាយការណ៍ចាប់តាំងពីខែឧសភាមក ខណៈមនុស្ស ២២នាក់បានបាត់បង់ជីវិត។
ករណីជំងឺអុតស្វាដំបូងគេនៅអាស៊ីអាគ្នេយ៍ ត្រូវបានគេរកឃើញក្នុងប្រទេសសិង្ហបុរី កាលពីពាក់កណ្តាលខែមិថុនា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Vietcetera
ចុចអាន៖ ថៃ រកឃើញអ្នកកើតជំងឺអុតស្វា បន្ថែមទៀត
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់