Connect with us

ជីវិតកម្សាន្ដ

តារា ៣ ដួង អាយុកាន់តែច្រើន តុបតែង​ខ្លួននៅ​តែ​ស្អាត​ទាក់​ទាញ​

បានផុស

នៅ

ទស្សនិកជន​​បាន​ស្គាល់​​ពីវត្តមាន​តារា​ចម្រៀង​អ្នក​នាង​ឱក​ សុគន្ធកញ្ញា​ អ្នក​នាង​ សុគន្ធ នីសា និង​កញ្ញា ពេជ្រ សោភា បើ​ទោះ​បី​ជា​តារា​ទាំង ​៣ ​ដួងនេះ​អាយុ​ច្រើន​មែន​ តែបើសម្រស់វិញ​​នៅតែ​​ស្អាត​ ធ្វើឲ្យ​មហាជន​មិន​សរសើរមិនបាន។

ជា​ការ​ពិត​ណាស់ តារា​ទាំង​ ៣ ​ដួង​ខាង​លើ​បាន​រក្សា​ឈ្មោះ​នៅ​ក្នុងរង្វង់​សិល្បៈ​ជាយូរណាស់​មក​ហើយ​ និង​បាន​ទាក់​ទាញ​អារម្មណ៍​ពី​បណ្ដា​អ្នក​គាំ​ទ្រ​យ៉ាង​ខ្លាំង​ ជា​ពិសេស​គឺ​​ការ​តុប​តែង​ខ្លួន​របស់​ពួកគេ​។

១.អ្នក​នាងឱក​ សុគន្ធកញ្ញា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នាងឱក សុគន្ធកញ្ញា​ ​ជា​តារា​ចម្រៀង​លេចធ្លោមួយដួង នៅ​ក្នុង​ផលិត​កម្ម​រស្មី​ហង្ស មាស។ អ្នកនាង​បានរៀប​ការ​មាន​គ្រួសារ​ ​និង​ទទួល​បាន​កូន​ប្រុស​មួយ​រូបជា​ចំណង​ដៃ​​។

បើ​ងាក​មក​មើល​ពី​រូប​សម្រស់​និង​ការ​តុប​តែង​ខ្លួន​របស់​អ្នក​នាងតែងទាក់ទាញការ​ចាប់​អារម្មណ៍​ពី​មហាជន ជាង​នៅ​ក្រមុំ​ទៅ​ទៀត។ ​ការ​តុប​តែង​ខ្លួន​របស់ម្តាយ​វ័យ​ក្មេង​​រូប​នេះ​​ គ្រប់​ទម្រង់​មិន​ថា​បែប​បុរាណ​ ឬ​សម័យ​ ការ​ផាត់​មុខ ស្តាយ៍នៃ​ការ​តុប​តែង​នៅ​ពេល​ចូល​រួម​កម្ម​វិធី​ផ្សេងៗ​ បាន​ទាក់​ទាញ​នៅ​ចំណាប់​អារម្មណ៍​ពី​សំណាក់​អ្នក​គាំ​ទ្រ​យ៉ាង​ខ្លាំង​ និង​កោត​សរសើរ​ពី​រូប​សម្រស់​អ្នកនាង​។

២. អ្នក​នាង​សុគន្ធ នីសា

តារា​ចម្រៀង​រូប​ស្រស់​ សំឡេង​ស្រទន់ ​ថ្នម​ អ្នក​នាង​សុគន្ធ​ នីសា ថ្វី​ក្បិត​តែ​មាន​អាយុ​ច្រើន​បន្តិច​មែន ប៉ុន្តែ​រូប​សម្រស់​របស់​អ្នក​នាង​ហាក់​មិន​ចាស់​ដូច​អាយុ ហើយ​នៅ​តែ​ក្មេង​ជាង​វ័យ ទាំង​ស្បែក​ស​ខ្ចី​មត់​រលោង​ គួប​ផ្សំ​នឹង​រូប​​រាង​ដ៏​តូច​ច្រឡឹង​ ​ការ​តុប​តែង​យ៉ាង​ស្រស់​ស្អាត​គ្រប់​ទម្រង់​ស្ទើរ​តែ​មហាជន​អ្នក​គាំទ្រ​រក​កន្លែង​ទាស់​រូបនាងគ្មាន​ឡើយ។

តាំង​ពី​តារា​ចម្រៀង​មួយ​ដួង​នេះ​បាន​រៀប​ការ​មាន​ស្វាមី​រួច​មក ​ការ​តែង​ខ្លួន​របស់​​នាង​​កាន់​តែ​ស្អាត​ប្លែក​ជាង​ពី​ពេល​មុនៗ​ទៅ​ទៀត​ ដែល​រូប​សម្រស់​មួយ​នេះ​ក្មេងៗ​មួយ​ចំនួនស្ទើរតែ​សុំ​ខ្មាស​។

៣.​កញ្ញា​ ពេជ្រ ​សោភា

​កញ្ញា​ពេជ្រ​ សោភា ភ្លេចៗ​អាយុ​៣៩ ឆ្នាំ​ទៅ​ហើយ​តែ​កុំនិយាយ​ពីសម្រស់​ និង​រូប​រាង​របស់នាង នៅ​តែ​ក្មេង​​ ស្រស់ស្អាត​។ ​បើ​ទោះ​បី​ជា​តារា​ចម្រៀង​រូប​នេះ​បាន​ចូល​ប្រ​លូក​ក្នុង​វិថី​សិល្បៈ​យូរយ៉ាង​ណា​ក៏​ដោយ​ ក៏​សម្រស់​របស់​នាង​​​កាន់​តែ​ស្អាត​ប្លែក​ពី​មួយ​ឆ្នាំ​ទៅ​ឆ្នាំ ក្នុង​នោះ​ឃើញ​ថា ទាំង​ការ​តុប​តែង​ខ្លួន​ ដែលបានបង្ហាញ​នៅ​រូប​ភាព​មួយ​សន្លឹកៗ​ចេញ​មក​តាម​បណ្ដាញ​​សង្គម​ ត្រូវ​បាន​មហាជន​សរសើរ​ថា​នៅ​តែ​ស្រស់ស្អាត​រក្សា​សម្រស់​បាន​ពីធម្មជាតិ ​មិន​សម​នឹង​អាយុ​របស់​នាង​នោះឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ជាងក្រឡឹងម្នាក់នៅស្រុកអូយ៉ាដាវ ខេត្តរតនគីរី ឈ្នះរង្វាន់ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៍ ដល់មុខព្រះបរមរាជវាំង នឹងដាក់ឱ្យដំណើរការនៅចុងខែមករា២០២៥ខាងមុខនេះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ អំពាវនាវដល់យុវជនជំនាន់ក្រោយចងចាំ«ទិវាសន្ដិភាពនៅកម្ពុជា»

ព័ត៌មានជាតិ៧ ម៉ោង មុន

ត្បិតទំហំពាណិជ្ជកម្ពុជា-ឥណ្ឌា កើនឡើង តែសម្ដេចតេជោ ថាមិនទាន់សមនឹងសក្តានុពលប្រទេសទាំងពីរ និងបានស្នើឱ្យពង្រីកការផ្លាស់ប្តូរសេដ្ឋកិច្ច និងការវិនិយោគ

នយោបាយ៨ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ ហៅទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយប្រើគំនុំសងសឹក ធ្វើជាដើមទុនបោកប្រាស់ពលរដ្ឋ

សន្តិសុខសង្គម១៨ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍១៧ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ចរាចរណ៍១៥ ម៉ោង មុន

បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

បុរសកម្សត់ម្នាក់ អួលដើមកសម្រក់ទឹកភ្នែក លើកដៃទទួលទឹកចិត្តឧកញ៉ា ព្រាប សុវត្ថិ ដែលជូនថវិកាដល់គ្រួសារខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម