សេដ្ឋកិច្ច
វៀតណាម ព្យាករណ៍ពីកំណើន GDP ពេញមួយឆ្នាំ ២០២២ នេះ
វៀតណាមរំពឹងថា ក្នុងឆ្នាំ ២០២២ នេះ GDP របស់ខ្លួននឹងកើនដល់ ៨ ភាគរយ ពោលការកើនឡើងនេះគឺហួសផែនការកំណត់របស់ក្រសួងដល់ទៅ ១.៥ ទៅ ២ ភាគរយ ។
នៅក្នុងរយៈពេល ៩ ខែនៃឆ្នាំ ២០២១ ដល់ឆ្នាំ ២០២២, GDP របស់វៀតណាមមានកំណើនដល់ទៅ ៨.៨៣ ភាគរយឯណោះ ដោយកំណើននេះ គឺកើនហួសពីផែនការដែលវៀតណាមបានកំណត់ ។
ទន្ទឹមនោះ ស្ថិតក្នុងរយៈពេល ៩ ខែកន្លងមកនេះ វិស័យកសិកម្ម រុក្ខប្រមាញ់ និងនេសាទវៀតណាមមានកំណើន ២.៩៩ ភាគរយ, វិស័យឧស្សាហកម្ម និងសំណង់កើនឡើងដល់ ៩.៤៤ ភាគរយ និងវិស័យសេវាកម្មកើន ១០.៥៧ភាគរយ ។
ជាមួយគ្នានោះ ធនាគារ ADB ព្យាករណ៍ថា GDP របស់វៀតណាមអាចកើនដល់ ៦.៥ ភាគរយ ខណៈប្រធានស្រាវជ្រាវផ្នែកសេដ្ឋកិច្ចអាស៊ីនៅក្រុមហ៊ុន HSBC ក៏បានព្យាករណ៍ដូចគ្នាដែរថា អាចកើនដល់ ៦.៩ ភាគរយឯណោះ ។ ដោយឡែក ចំពោះធនាគារពិភពលោកវិញ ព្យាករណ៍ថា GDP របស់វៀតណាម នឹងមានកំណើនដល់ទៅ ៧.២ ភាគរយសម្រាប់ឆ្នាំ ២០២២ នេះ ។
តាមរយៈការព្យាករណ៍កំណើននេះ នឹងធ្វើឲ្យវៀតណាម ក្លាយទៅជាប្រទេសដែលមាន GDP ខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកសម្រាប់ឆ្នាំ ២០២២ ជាពិសេសវានឹងក្លាយជាសន្ទុះដ៏សំខាន់មួយសម្រាប់ផែនការអភិវឌ្ឍន៍ដល់ឆ្នាំ ២០២៥ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ VN Express
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៩ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)