Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់​អំណោយ​ជូន​លោក​ព្រឹទ្ធាចារ្យ កោសល្យ​វោហារ គង់ ណៃ និង​លោកគ្រូ នេ​ត ប៉េ ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង

បានផុស

នៅ

ដើម្បី​ជួយ សម្រួល​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ព្រឹទ្ធាចារ្យ ចា​ប៉ីដង​វែង​នោះ ទើប​នៅ​ព្រឹក​ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២០​នេះ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ចាត់​ឱ្យ​ក្រុមការងារ​មនុស្សធម៌​ដឹកនាំ​ដោយ​លោក ជិន ប៊ុនធឿន យក​អំណោយ​ប្រចាំ​ឆ្នាំទៅ​ផ្តល់ជូន​លោក​ព្រឹទ្ធាចារ្យ កោសល្យ​វោហារ គង់ ណៃ សព្វថ្ងៃ​លោក មាន​អាយុ ៧៥​ឆ្នាំ រស់នៅ​ភូមិ​ដូង ឃុំ​ស្វាយ​ទង ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត​។

ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល​ ក្រុមការងារ​បាន​បន្ត​នាំ​យក​អំណោយ​របស់​សម្តេច​ទាំងពីរ​ទៅ​ប្រគល់ជូន​លោកតា នេ​ត ប៉េ ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង​ដ៏​ល្បីល្បាញ មាន​អាយុ ៦៤​ឆ្នាំ រស់នៅ​ភូមិ​ស្រះកែវ ឃុំ​ក្រាំងស្វាយ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំណោយ​ដែល​ត្រូវ​ផ្តល់​ជូន​លោក​ព្រឹទ្ធាចារ្យ​ទាំងពីរ​រួមមាន គ្រឿង​ឧបភោគ​-​បរិភោគ និង​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​១​ឈុត​ធំ និង​ថវិកា​ចំនួន ១២០០​ដុល្លារ ជា​ថវិកា ឧបត្ថម្ភ​ប្រចាំឆ្នាំ គឺ​ចាប់តាំងពី​ឆ្នាំ២០០៧ រហូតដល់​បច្ចុប្បន្ន​។

លោកតា​ព្រឹទ្ធាចារ្យ​បាន​សម្តែង​នូវ​កី្ត​រំភើប​ក្រៃលែង និង​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ទាំង​ទ្វេ​ដែល​តែងតែ​យកចិត្តទុកដាក់​រាល់​ការលំបាក​របស់​ពួកគាត់ និង​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​។

លោកតា​បាន​ជូនពរ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ​ឱ្យមាន​សុខភាព​ល្អ​ពេញ​បរិបូរ​ណ៌​ដើម្បី​ដឹកនាំ​ប្រទេសជាតិ​អោយ​កាន់តែ​រីកចំរើន​បន្តទៅទៀត។

សូម​បញ្ជាក់​ថា ដោយសារ​កត្តា​សុខភាព​របស់​ព្រឹទ្ធាចារ្យ​ទាំងពីរ​កាន់តែ​ទ្រុឌទ្រោម និង​ពិការ​ភ្នែក​មិនអាច​មើល​អ្វី​ឃើញ​ពិបាក​ក្នុង​ការ​ធ្វើដំណើរ​ផង​នោះ ធ្វើអោយ​លោក​មិនអាច​ប្រកបរបរ​ដេញ​ចាប៉ីដងវែង​ដើម្បី​រក​ប្រាក់ ចំណូល​មក​ចិញ្ចឹម​ជីវភាព​ប្រចាំថ្ងៃ​ដូច​មុន​ទៀត​បានឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ៥ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា៦ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម