Connect with us

ព័ត៌មានអន្ដរជាតិ

RT ផ្សាយថា បុរស រុស្ស៊ី មួយចំនួនសុខចិត្តទៅប្រយុទ្ធនៅ អ៊ុយក្រែន ដើម្បីគេចពីប្រពន្ធ

បានផុស

នៅ

អភិបាលក្រុង Vorkuta លោក Yaroslav Shaposhnikov បានអះអាងថា បុរសប្រមាណមួយភាគដប់នៅក្នុងប្រទេសរុស្ស៊ីសុខចិត្តទៅប្រយុទ្ធក្នុងជម្លោះនៅអ៊ុយក្រែនដើម្បីគេចពីប្រពន្ធដ៏កាចរបស់ពួកគេ ។

លោក Yaroslav Shaposhnikov
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Shaposhnikov បាននិយាយក្នុងអំឡុងពេលកិច្ចពិភាក្សាមួយលើបណ្តាញអ៊ីនធឺណិតថា “អ្នកស្ម័គ្រចិត្តប្រហែល ១០ ភាគរយនឹងទៅកាន់តំបន់ជួរមុខក្នុងសង្គ្រាមនៅអ៊ុយក្រែន ដោយសារតែធុញនឹងចរិតឆេវឆាវប្រពន្ធរបស់ពួកគេ” ។

រុស្ស៊ី​បាន​ប្រកាស​ពី​ការ​កែនទ័ព​មួយ​ផ្នែកក្នុងប្រទេស​នៅ​ដើម​ខែ​នេះ ដើម្បី​ពង្រឹង​យោធា​របស់​ខ្លួន​ក្នុង​ជម្លោះ​ជាមួយ​អ៊ុយក្រែន​ដែល​បាន​ផ្ទុះ​ឡើង​កាល​ពី​ចុង​ខែ​កុម្ភៈ ។

បច្ចុប្បន្ននេះ ទីក្រុងមូស្គូកំពុងស្វែងរកការកែនបុរសចំនួន ៣០០,០០០ នាក់ ដោយផ្តោតលើអ្នកដែលបានបម្រើការក្នុងជួរកងទ័ព និងអ្នកដែលមានបទពិសោធន៍ប្រយុទ្ធពីមុនមក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ អតីតទីប្រឹក្សា ត្រាំ ថា លោកខាងលិច និង រុស្សី ធ្វើសង្គ្រាមលោកលើកទី ៣ យូរមកហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ១៩ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ២០ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ព័ត៌មានជាតិ៣១ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

Sokha Hotels

ព័ត៌មានពេញនិយម