Connect with us

ជីវិតកម្សាន្ដ

ផលិតកម្ម YG ប្រកាសប្រើធម៌ក្ដៅចំពោះអ្នកចែកចាយរូបថត Jennie

បានផុស

នៅ

ផលិតកម្ម YG Entertainment ប្រកាសប្រើធម៌ក្ដៅប្រឆាំងនឹងអ្នកចែកចាយរូបថតផ្ទាល់ខ្លួនរបស់ Jennie សមាជិកក្រុម Blackpink ស្របពេលពាក្យបណ្ដឹងបានទៅដល់ដៃប៉ូលិស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចែករំលែកជាមួយប្រព័ន្ធផ្សព្វផ្សាយកូរ៉េ Xportnews ផលិតកម្ម YG Entertainment បាននិយាយថា ពួកគេនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលដែលបានផ្សព្វផ្សាយរូបថតផ្ទាល់ខ្លួនរបស់ Jennie ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមស្នេហាជាមួយ ​V សមាជិកក្រុម BTS ។

ផលិតកម្មកម្សាន្តនេះ ថ្លែងថា ខ្លួនបានដាក់ពាក្យបណ្ដឹងទៅប៉ូលិសដើម្បីធ្វើការស៊ើបអង្កេតចំពោះអ្នកចែកចាយរូបថតដើមរបស់ Jennie តាំងពីខែកញ្ញាមកម្ល៉េះ ខណៈពេលនេះប៉ូលិសកំពុងចាប់ផ្ដើមស៊ើបហើយ។

YG បន្ថែមទៀតថា ផលិតកម្មមិនអាចបណ្ដោយឱ្យពាក្យចចាមអារ៉ាមរវាង Jennie និង V បន្តរីករាលដាលឡើយ ព្រោះវាបានរំលោភលើឯកជនភាពរបស់តារាទាំងពីរ ហើយបច្ចុប្បន្នខ្លួនកំពុង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ដើម្បី​ដោះស្រាយរឿងបែកធ្លាយរូបថត កាលពីពេលកន្លងមក។

ក្រៅពីនេះ YG Entertainment នឹងបន្តខិតខំប្រឹងប្រែងដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់សិល្បកររបស់ខ្លួន​ ដែលក្នុងនោះរួមទាំង Jennie ផងដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ធ្លាយដំណឹងថា សមាជិកក្រុម BLACKPINK នឹងចូលរួមសម្ដែងក្នុងខ្សែភាពយន្ត Marvel

ចុចអាន៖ ៧ យ៉ាងលើផ្ទៃមុខ Rosé លាតត្រដាងពីចរិតលក្ខណៈពិតរបស់នាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១០ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម